Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​ម្នា...

ជនសង្ស័យ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​បាន​តាម​ដីកា​តុលាការខេត្ត ក្នុង​អំពើ​ឃាតកម្ម​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់ត្រឡាច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ក្រ​សះ​ថ្មី ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច តាម​ដីកា​អោយ​ចាប់ខ្លួន របស់​តុលាការ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធ​ពីបទ​សមគំនិត នៅក្នុង​អំពើ​ឃាតកម្ម ។​

​លោក ន​ន់ ស៊ី​ណាត អធិការ​នគ​បាល ស្រុក​កំពង់ត្រឡាច បានអោយដឹង តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​១ មករា​នេះ​ថាៈ ជនសង្ស័យ ឈ្មោះ កែវ វណ្ណ​ថា ហៅ ដា ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​សាលា​លេខ​ប្រាំ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​ត្រូវ​ចាប់ខ្លួន ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​១០៩/០១៨ ចុះ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ជាប់​ពាក់ព័ន្ធ​ពីបទ​សមគំនិត នៅក្នុង​អំពើ​ឃាតកម្ម ដែល​ប្រព្រឹត្ត​នៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០០៤ កន្លងទៅ ។ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​ការិយាល័យ នគ​បាល​ជំនាញ​ខេត្ត ចាត់ការ​បន្ត តាម​នីតិវិធី ៕/V​

ជនសង្ស័យ​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​បាន​តាម​ដីកា​តុលាការខេត្ត ក្នុង​អំពើ​ឃាតកម្ម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular