Home ព័ត៌មានសំខាន់ៗ សមាជិកព្រឹទ្ធ...

សមាជិកព្រឹទ្ធសភា បណ្ឌិត ម៉ុង ប្ញទ្ធី សាងសង់ផ្លូវ ក្រាលកៅស៊ូ ជាង៥គីឡូម៉ែត្រជូនប្រជាជននៅស្រុកសំរោងទង

ដោយ :សុផល/កំពង់ស្ពឺ:បណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ)  នាព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០២១បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវមួយខ្សែ ក្រាលកៅស៊ូប្រភេទ(DBST) ដែលមានទទឹងប្រវែង៦ម៉ែត្រ និងបណ្តោយប្រវែង៥,៩០០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ១៣០តាមបណ្តោយផ្លូវលេខ១២៧ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ការជួសជុល និងកសាងផ្លូវនេះ នឹងចំណាយថវិកាជាង ៦០ម៉ឺន ដុល្លារ ត្រូវចាក់កៅស៊ូប្រភេទ(DBST) មានជញចិញ្ចើមផ្លូវ ១ម៉ែត្រកន្លះ និងប្រឡាយទឹក១ម៉ែត្រកន្លះ ទទឹងផ្លូវប្រវែង១២ម៉ែត្រ និងបណ្តោយផ្លូវប្រវែង៥,៩០០ម៉្រែត នឹងសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅមុនពេលបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។

ក្នុងឱកាសនោះ បណ្ឌិត ម៉ុង ប្ញទ្ធី បានពាំនាំនូវការផ្តាំផ្ញើរនូវសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចំពោះប្រជាពលរដ្ឋរស់នៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular