ដោយ:បាយ័ន/សៀមរាបៈម៉ូតូនិងម៉ូតូបានបុកគ្នាបណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាងនៅស្រុកបាសាទបាគងកាលពីព្រលប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ។
នគរបាលស្រុកប្រាសាទបាគង បាននិយាយថាគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូច្រាសទិសគ្នា នៅចំនុចភូមិក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ។ជនរងគ្រោះឈ្មោះ ភាព ភុត ភេទប្រុសរស់នៅភូមិ គោកត្រាចឃុំ បាគង ស្រុក ប្រាសាទបាគង បើកម៉ូតូម៉ាកសង់២០១៩ពណ៍ខ្មៅ ផ្លាកលេខ សៀមរាប1AG 2346។ម៉ូតូ ខូចមួយកំណាត់មុខ ។ម្ចាស់បាក់ជើងខាងស្ដាំ។
ជនរងគ្រោះម្នាក់ទៀតឈ្មោះ សំ សំណាង ភេទប្រុសប្រហែល៣០ ឆ្នាំនៅព្រះដាក់ មិនស្គាល់ ភូមិឃុំ ទេ។ជិះម៉ូតូសង់២០១៧ ពណ៍ខ្មៅ ផ្លាកលេខ សៀមរាប 1X 0574។ ម៉ូតូខូចមួយកំណាត់មុខ ម្ចាស់បាក់ជើងខាងស្ដាំ ៕srn