លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖ Spurs បើកទ្វារ​ផ្ទះ​ស្វាគមន៍ Leeds កាំភ្លើង​ធំ​រំពឹង​បន្ត​ឈ្នះ​ទៀត ខណៈ​ថ្ងៃអាទិត្យ Chelsea ទទួល Man City

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​តំបន់​អឺរ៉ុប​ចុង​សប្តាហ៍​បាន​ចូល​មក​ដល់​ទៀតហើយ ដោយ​មាន​ការប្រកួត​នៅ​អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​។

​នៅ​អង់គ្លេស ក្រុម​មាន់​ខ្នាយ​មាស Tottenham នឹង​បើកទ្វារ​ផ្ទះ​ទទួលភ្ញៀវ Leeds រីឯ​ក្រុម​កាំភ្លើង​ធំ Arsenal រំពឹង​បន្ត​ភាព​ឈ្នះ​នៅ​ទឹកដី​របស់ West Brom ហើយ​នៅ​ថ្ងៃអាទិត្យ​គឺជា​ជំនួប​ធំ​រវាង​តោ​ខៀវ Chelsea និង Man City​។​

– EPL : Tottenham vs Leeds ៖ ក្រោយ​ចាញ់​២​ប្រកួត​ជាប់ មាន់​ខ្នាយ​មាស Tottenham ត្រូវ​ឈ្នះ​ប្រកួត​នេះ​ដាច់ខាត​ដើម្បី​ដេញតាម Liverpool និង​បន្តក្តី​ស្រមៃ​ប្រជែង​ពាន​របស់ខ្លួន ពុំនោះ​ទេ​ឱកាស​នឹង​របូត​ពី​ដៃ​។ ត្បិត​ឥឡូវ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៧ ប៉ុន្តែ​មិន​ទាន់​មាន​ន័យ​ថា​ពួក​គេ​អស់​ឱកាស​ប្រជែង​ពាន​នោះទេ​។ ពួកគេ​ចាញ់​ក្រុម​កំពូល​តារាង ៦ ពិន្ទុ ហើយ​បើ​ឈ្នះ​ថ្ងៃនេះ ពួកគេ​នឹង​ក្លាយ​ជា​ក្រុម​ប្រជែង​ពាន​សាជាថ្មី​។ ដើម្បី​ឱ្យ​រឿងនេះ​កើតឡើង​ពួកគេ​ត្រូវ​ផ្តួល​ក្រុម Leeds ដែល​មិន​ចេះ​ខ្លាច​នរណា​ទាំងអស់​។ ក្រុម​របស់​លោក​ម៉ូ​រី​ញ៉ូមា​ន​ប្រវត្តិ​ល្អ​ជាមួយ Leeds ហើយ​ដោយហេតុថា Leeds លេង​មិន​ចេះ​បិទ​ក្រុម​ណា ដូច្នេះ ប៉ះ​មាន់​ខ្នាយ​មាស​ច្បាស់​ជា​រងរបួស​គ្រប់កន្លែង បើ Leeds នៅតែ​លេង​ព្រហើន​បែបនេះ​។

– EPL : West Brom vs Arsenal ៖ West Brom ទើប​មាន​៨​ពិន្ទុ​និង​ឈរ​នៅ​បន្ទាប់​បាត​តារាង ហើយ​៥​ប្រកួត​ចុងក្រោយ​លេង​មិន​ដែល​ឈ្នះ​នោះ​ឡើយ ហេតុ​ដូច្នេះ​ថ្ងៃនេះ​ទោះ​លេង​ក្នុងផ្ទះ​មានប្រៀប​ក៏​គ្មាន​ន័យ​អ្វី​ដែរ ព្រោះតែ​ទម្រង់​លេង​ដាំ​ក្បាល​ចុះ​របស់​ពួកគេ​។ រី​ឯ​កាំភ្លើង​ធំ Arsenal ឆ្នាំ​នេះ​ត្រដាបត្រដួស​ខ្លាំង​បំផុត សឹង​ថា​មិន​ធ្លាប់​ឃើញ​សោះ​តាំង​ពី​លី​ក​កំពូល​អង់គ្លេស​ប្តូរ​មក​ឈ្មោះ EPL ៣០​ឆ្នាំ​មកនេះ​។ ក្រោយ​បំបាក់​តោ​ខៀវ Chelsea ៣-១ វា​បាន​ផ្តល់​កម្លាំងចិត្ត​យ៉ាងខ្លាំង​ដល់​កាំភ្លើង​ធំ ដែល​មាន​ប្រវត្តិ​ល្អ​ស្រាប់​ពេល​ទៅ​ទឹកដី​របស់ West Brom​។ ថ្ងៃនេះ​ជា​ឱកាស​ល្អ​បំផុត​ដើម្បី Arsenal ចាប់ផ្តើម​ដើរ​លើ​វិថី​ឈ្នះៗ​ឡើងវិញ​។ Arsenal រំពឹង​ឈ្នះ West Brom ត្បិត​កំពុង​ធ្លាក់ចុះ​ទម្រង់​លេង​ក្តី​។​

– EPL : Chelsea vs Manchester City ៖ តោ​ខៀវ Chelsea ឥឡូវ​ក្រុម​ណា​ក៏​អាច​សម្លុត​បានដែរ ហើយ​អ្វី​ដែល​រឹតតែ​យ៉ាប់​គឺ​ពួកគេ​ឈ្នះ​តែ​ក្រុម​អន់​បំផុត និង​យ៉ាប់​ជាមួយ​ក្រុម​ធំៗ​។ តួ​យ៉ាង​មើលឃើញ​ច្បាស់​នឹង​ភ្នែក ពួក​គេ​លេង​ចាញ់ Arsenal ៣-១ ដែល​កំពុង​យ៉ាប់​ជាង​តោ​ខៀវ​ទៅទៀត គ្រាន់តែ​ថា Arsenal ជា​ក្រុម​ធំ​មួយ​ដែរ មិនទាន់​ចាត់ទុកជា​ក្រុម​អន់​ឬ​ក្រុម​ខ្សោយ​នោះឡើយ​។ នៅ​ថ្ងៃអាទិត្យ​ស្អែក ពួក​គេ​បើក​ទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​យក្ស Man City ច្បាស់​ជា​វេទនា​បន្តិច​ហើយ​។ ក្រុម​មេឃ​ខៀវ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ប្រវត្តិ​ល្អ​ដូច​ផ្កា​ពេល​ប៉ះ​តោ​ខៀវ​។ មុន​នេះ​ប៉ុន្មាន​ប្រកួត Man City កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ​របស់​ខ្លួន តែ​ចង្រៃ​អី កូវី​ដ​១៩ មក​បង្អាក់​ពួកគេ​កាលពី​សប្តាហ៍​មុន ដោយ​កីឡាករ ៥ នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា​។ ដោយហេតុ​ថា​តោ​ខៀវ​កំពុង​ប្រឹង​ស្តារ​ភាពខ្លាំង​របស់​ខ្លួន​ឡើងវិញ ហើយ Man City កំពុង​មាន​វិបត្តិ​កីឡាករ​ច្រើន​នាក់​កើតកូ​វីដ យើង​រំពឹង​លទ្ធផល​ស្មើ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular