ដោយៈគូលែន/សៀមរាបៈមានករណីរ៉ឺម៉កម៉ូតូ១គ្រឿងបានបុកជាមួយនិងម៉ូតូរ៉ឺម៉កម៉ូតូ១គ្រឿងទៀតបណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរងរបួស កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ លើផ្លូវក្រាលកៅស៊ូ ពីស្រុកពួក ទៅស្រុកអង្គជុំ ក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួកខេត្តសៀមរាប ។
នគរបាលចរាចរណ៍ស្រុកពួកបាននិយាយថា មធ្យោបាយដែលជួបគ្រោះថ្នាកទាំងពីរខាងលើ មាន ម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ពាក់ផ្លាកលេខ សៀមរាប 1A.4410 សណ្តោងរ៉ឺម៉កក្រោយពណ៌ខៀវ បើកបរដោយឈ្មោះមាន វីតាភេទ ប្រុសអាយុ២៩ឆ្នាំ នៅភូមិចំបក់ហែ ឃុំពួក ស្រុកពពួក ខេត្តសៀមរាមបើកបរទិសដៅពីត្បូងទៅជើង និង១គ្រឿងទៀត ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1F.9595 សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ នូវ រតនៈ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីជើងទៅត្បូង។
ប្រភពនៅកន្លែងកើតហេតុបានមានការសង្ស័យដែរថា ដំបូងរ៉ឺម៉កម៉ូតូទាំង២គ្រឿង បានបុកគ្នា ហើយជនរងគ្រោះឈ្មោះ មាន វីតា បានខ្ទាតចូលរថយន្ត១គ្រឿងទៀតមិនស្គាល់ម៉ាកបើកបរទិសដៅពីត្បូងទៅជើងហើយកិនចំក្បាលបណ្តាលអោយស្លាប់ ហើយរថយន្តបានរបើកត់គេចបាត់ ចំណែកឈ្មោះ នូវ រតនៈ របួសស្រាល៕