ប្រែសម្រួល : កញ្ញាដាលីស ៖ ផ្សារភាគហ៊ុនញូវយ៉ក (NYSE) បាននិយាយថា ខ្លួននឹងដកក្រុមហ៊ុនទូរគមនាគមន៍ចិនចំនួន ៣ ដោយផ្អែកលើទំនាក់ទំនងរបស់ពួកគេជាមួយយោធាចិន។
ក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Telecom និងក្រុមហ៊ុន China Unicom Hong Kong សុទ្ធសឹងជាគោលដៅរបស់រដ្ឋបាលត្រាំ។
ភាគហ៊ុននៅក្នុងក្រុមហ៊ុនទូរគមនាគមន៍យក្សទាំងអស់នេះនឹងត្រូវផ្អាកនៅផ្សារហ៊ុន NYSE នៅសប្តាហ៍ក្រោយ ខណៈពេលដែលនីតិវិធីដើម្បីលុបឈ្មោះពួកគេបានចាប់ផ្តើម។
ក្រុមហ៊ុនទាំងនេះរកប្រាក់ចំណូលទាំងអស់របស់ពួកគេនៅប្រទេសចិនហើយមិនមានវត្តមានគួរឱ្យកត់សម្គាល់នៅសហរដ្ឋអាម៉េរិកទេ។
ការដកឈ្មោះចេញនេះត្រូវបានគេមើលឃើញថាជាការប៉ះទង្គិចគ្នាជានិមិត្តរូប ចំពេលភាពតានតឹងខាងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាម៉េរិកនិងចិនកំពុងកើនឡើង។
ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងបីត្រូវបានជួញដូរតិចតួចបំផុតនៅសហរដ្ឋអាម៉េរិកបើធៀបទៅនឹងការចុះបញ្ជីបឋមរបស់ពួកគេនៅហុងកុង។ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋទាំងបីនេះគ្របដណ្តប់លើឧស្សាហកម្មទូរគមនាគមន៍នៅប្រទេសចិន៕
ផ្សារភាគហ៊ុនញូវយ៉ក (NYSE) កំពុងរៀបចំនីតិវិធីដកឈ្មោះក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Telecom និងក្រុមហ៊ុន China Unicom Hong Kong