Home ព័ត៌មានជាតិ សន្តិសុខ បុរស​ជនជាតិ​ថ...

បុរស​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​រថយន្តបុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​រងរបួស​ធ្ងន់​

​ដោយៈ​ស​រិ​ទ្ធ​/​ប៉ៃលិនៈ បុរស​ចំណាស់​ជនជាតិ​ថៃ​ម្នាក់​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ត្រូវ​រថយន្តបុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងស្ដាំ និង​បែក​មាត់​ត្រូវបាន កងកម្លាំង​សន្តិសុខ​នៅ​ការពារ​កាស៊ីណូ​ហុង​បូ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។ គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ក្បែរ​កាស៊ីណូ​ហុង​បូ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ភាគី​បង្ក ឈ្មោះ ប៉ាន់ ឈឿង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បើករថយន្ត​ម៉ាក​កាមរី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7263 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​ទៅ​លិច​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ពាធ ភេទ​ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិ​ថៃ មាន​ទីលំនៅ​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
​មូលហេតុ​នៃ​ការគ្រោះថ្នាក់​បណ្ដាលមកពី​ភាគី​ឡាន បើកបរ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​ទៅបុក​មនុស្ស​ដែល​កំពុងធ្វើដំណើរ​តាម​ចិញ្ចើមផ្លូវ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular