បុរស​ម្នាក់ យក​ខ្សែភ្លើង​រុំ​ដៃ បណ្តាល​ឲ្យ​ចរន្តអគ្គិសនី ឆក់​ស្លាប់​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ញៀន​ថ្នាំ​ម្នាក់ តែងតែ​អុកឡុក បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ធ្លាប់​ដុត​ផ្ទះ ត្រូវ​ចរន្តអគ្គិសនី ឆក់​ស្លាប់ ដោយសារ ត​ខ្សែភ្លើង​រុំ​ដៃ កាលពី​ម៉ោង ៦​និង​៤០​ព្រឹក ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​៣៦៣ ភូមិ​អណ្តូង​៣ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ ។​

​បុរស​រូបនេះ ឈ្មោះ ប៉ន ស្រស់ អាយុ​៣៩​ឆ្នាំ ជា​អតីត​ជាងភ្លើង និង​មាន​ប្រពន្ធ​ឈ្មោះ ចុង សុខ​លាប អាយុ​៤៥​ឆ្នាំ មានកូន​ប្រុស ៣ នាក់ ។​

​ប្រពន្ធ​របស់​បុរស​រូប​នេះ បាន​ឲ្យ​ដឹងថាៈ នៅ​មុនពេល​កើតហេតុ គាត់​ភ្ញាក់ពីដេក បានឮ​សំឡេង​ប្តី​ច្រៀង​លេង​។ ក្រោយមក គាត់​បាន​ចេញពីផ្ទះ ខាងក្រោយ ដើរមក​មុខ ក៏បាន​ឃើញ​ប្តី ត្រូវ​ខ្សែភ្លើង​ឆក់ ស្លាប់​តែម្តង​។​

​ប្រពន្ធ បានបញ្ជាក់​ថាៈ កន្លងមក ប្តី​ជា​មនុ​ស្សញៀន​ថ្នាំ ពេល​ជាតិ​ថ្នាំ​រើ​ម្តងៗ តែងតែ​វាយ​បំផ្លិចបំផ្លាញ របស់របរ និង​ធ្លាប់​ដុត​ផ្ទះ​ចំនួន ២ ដង និង​ធ្លាប់​នគរបាល ចាប់បញ្ជូន​ទៅកាន់ មណ្ឌល​កែប្រែ ជាច្រើន​ដង​ថែម​ទៀតផង​។​

​នគរបាល បានអោយដឹងថាៈ បុរស​រូបនោះ បាន​ត​ខ្សែភ្លើង រញ៉េរញ៉ៃ ភ្ជាប់​នៅ​កង្ហារ និង​យកទៅ​រុំ​ដៃ ហើយ​ដោត​ចូល​ព្រី​ភ្លើង បណ្តាលអោយ​ឆក់​ស្លាប់ ក្បែរ​ធុងបាស់់​។​

​គួរ​បញ្ជាក់ថា កាលពី​ប្រមាណ​ជាង ១ ឆ្នាំមុន បុរស​រូបនេះ បាន​ដុត​ផ្ទះ បណ្តាលអោយ​ឆេះ​ផ្អើល រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​ជួយ​ពន្លត់ ហើយ​បុរស​រូបនោះ បាន​ឡើង​ទៅលើ​ដំបូលផ្ទះ​៕/V

បុរស​ម្នាក់ យក​ខ្សែភ្លើង​រុំ​ដៃ បណ្តាល​ឲ្យ​ចរន្តអគ្គិសនី ឆក់​ស្លាប់​

បុរស​ម្នាក់ យក​ខ្សែភ្លើង​រុំ​ដៃ បណ្តាល​ឲ្យ​ចរន្តអគ្គិសនី ឆក់​ស្លាប់​

បុរស​ម្នាក់ យក​ខ្សែភ្លើង​រុំ​ដៃ បណ្តាល​ឲ្យ​ចរន្តអគ្គិសនី ឆក់​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular