Home ព័ត៌មានសំខាន់ៗ ឃុំខ្លួនស្ត្រ...

ឃុំខ្លួនស្ត្រីម្នាក់ ឆបោកដែលមានទឹកប្រាក់ក្បែរលានដុល្លារ

ដោយៈសរិទ្ធ/ភ្នំពេញ ៖ស្រ្តីម្នាក់ដែលជាប់ពាក់ព័ន្ធករណីឆបោក និង រំលោភលើទំនុកចិត្តដែលមានទឹកប្រាក់ប្រមាណជិត ៨០ ម៉ឺន ដុល្លារ រឿងលក់ ផលិតផល សំអាង ខ្យល់ទៅ ឲ្យ តំណាងចែកចាយ ចំនួន ១២ នាក់ បានត្រូវ សាលាដំបូង រាជធានី ភ្នំពេញសមរេចឃុំខ្លួនដាក់ពន្ធនាគារកាលពីរសៀល ថ្ងៃ ទី ១ ខែមករា ម្សិលមិញ។

ស្ដ្រី រូបនេះឈ្មោះ ណើ ចាន់ ត្រា អាយុ ៣១ ឆ្នាំ ត្រូវ បានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃ ទី ២៧ ធ្នូ ២០២០ តាម ដីកាបញ្ជាឲ្យចូលខ្លួន របស់លោក គុជ គឹម ឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះ ទាំង១២នាក់ ដែល មានទឹកប្រាក់សរុបក្នុងអំពើឆបោកនេះត្រូវបានក្រុមជនរងគ្រោះអះអាងថាចំនួន ៧៦១ ៤៦៤ ដុល្លារ ។

ជនរងគ្រោះទាំង១២នាក់ បានរៀបរាប់ក្នុងពាក្យបណ្ដឹងដាក់ជូន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌឲ្យដឹងថា អំឡុងឆ្នាំ ២០២០ នៅ ចំណុច បុរីពិភពថ្មី កួរស្រូវ ២ស្ថិត ក្នុងសង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ ស្រ្តីឈ្មោះ ណើ ចាន់ ត្រា និង ប្តី ឈ្មោះ ម៉េត បានមកទាក់ទង ពួកខ្លួន ដោយ ប្រាប់ថា មានផលិតផល គ្រឿងសំអាង ម៉ាកCTM ប្រេន របស់អ្នកស្រី ទ្រី ដាណា សម្រាប់ចែកចាយ មក ឲ្យពួក ខ្លួនលក់បន្ដ ដែលអាចរកផល ចំណេញ បានខ្ពស់ ។ក្រោយ មក ឈ្មោះ ណើ ចាន់ ត្រា និង ប្តីបាន បញ្ជាក់ ប្រាប់ ជន រង គ្រោះ ទាំង ១២ នាក់ ថា បើចង់ ទទួល សិទ្ធិ លក់ បន្ដ ត្រូវ ទិញ ផ លិ ផល នេះ ជា កញ្ចប់ ក្នុង តម្លៃ ផ្សេង ៗ គ្នា ។ ដោយការជឿជាក់ ជនរងគ្រោះ ទាំង ១២នាក់ បានប្រគល់ ប្រាក់ចំនួនផ្សេងៗ គ្នារៀងខ្លួន ឲ្យទៅឈ្មោះ ណើ ចាន់ ត្រា និងប្តី សរុបជា ប្រាក់ចំនួន ៧៦១,៤៦៤ ដុល្លារ ។

ក្រោយ ទទួលប្រាក់ ពីជនរងគ្រោះ ទាំង១២នាក់ រួចហើយ ឈ្មោះ ណើ ចាន់ ត្រា និងប្តី មិនមាន ផលិតផល ផ្គត់ផ្គង់ គ្រឿងសំអាង ម៉ាក CTM ឲ្យ មកដើមបណ្ដឹងទាំង ១២នាក់ គ្រប់គ្រាន់នោះទេ ។ បន្ទាប់មកឈ្មោះ ណើ ចាន់ ត្រា និង ប្តី បាន គេចវេស មិន ទទួលខុសត្រូវ នូវកាតព្វកិច្ច ដែលត្រូវបំពេញមកដើមបណ្ដឹងទាំង១២នាក់ ។

ក្រោយ ចាប់ខ្លួន និង សួរនាំ សមត្ថកិច្ចជំនាញរកឃើញ ថា ជន ឈ្មោះ ម៉េ ត បានជាប្តីមិនពាក់ព័ន្ធ ក្នុងករណី នេះទេពោល គឺ មានតែឈ្មោះ ណើ ចាន់ ត្រាជាប្រពន្ធ តែម្នាក់ឯងតែប៉ុណ្ណោះ ៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular