ដោយ: ជា សីហ:/ភ្នំពេញៈ ក្រុមការងារប្រចាំតំបន់នៃអង្គការBirdLife និង ប្រធានក្រុមឧទ្យានុរក្សបានកត់ត្រាវត្តមានសត្វចាបព្រៃប្រមាណជា២០ក្បាលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្រោយពីបាតដំណឹងអស់រយះពេលបីឆ្នាំមកហើយ។
ប្រភពដដែលបានបន្ថែមទៀតថា ការទន្រ្ទានដី កង្វះទឹកនារដូវប្រាំង និងការបំពុលបណ្តាលមកពីការប្រើប្រាស់ថ្នាំនិងជីកសិកម្មហួសកំរិត គឺជាកត្តាគំរាមកំហែងដែលកំពុងកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។
ប្រភពដដែលនេះបន្ថែមថា ការបង្ហាញខ្លួននេះបញ្ចាក់ថាទីជម្រកដែលមាននៅតំបន់ដីសើមនេះបានដើរតួយ៉ាងសំខាន់ក្នុងការរស់នៅនិងពងកូនរបស់សត្វស្លាបទឹកជាច្រើនប្រភេទនិងសត្វស្លាបទេសន្តរប្រវេសន៍ដូចជាសត្វក្រៀលនិងសត្វចាបព្រៃវែងជាដើម។
សូមជំរាបជូនថាសត្វចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុតដែលកំណត់ក្នុងបញ្ជីក្រហមIUCNអាស្រ័យដោយចំនួនរបស់វានៅលើពិភពលោកបានថយចុះជាង៨០%នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
បក្សីប្រភេទនេះបង្កកំណើតនៅអ៊ឺរ៉ុប និងអាស៊ីខាងជើងបន្ទាប់មកបំលាស់ទីមកកាន់តំបន់អាស៊ី ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូតដល់រដូវត្រជាក់ ពួកវា ត្រទ្បប់ទៅប៉ែកអ៊ឺរ៉ុបវិញ។
កាលមុនឆ្នាំ២០០០ នៅកម្ពុជាគេឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង១.០០០ក្បាល ប៉ុន្តែនាពេលបច្ចុប្បន្នវត្តមានរបស់វាមានជាក្រុមតូចពេលខ្លះមានតែ២ក្បាលក៍មាន៕\PC/srn