បុរសពីរនាក់ បាក់ ក ស្លាប់ ដោយសារបើកម៉ូតូ ឌុបគ្នា បុករថយន្តដឹកខ្សាច់ បត់ឆ្លងផ្លូវ

ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសជាជាងផ្ទះពីរនាក់ បានបោកក្បាលស្លាប់ នៅកន្លែងនឹងកន្លែង នៅពេលបុរស ពីរនាក់នេះ បានបើកម៉ូតូ ឌុបគ្នា ចូលរាជធានីភ្នំពេញ ជ្រុលទៅបុករថយន្ត ដឹកខ្សាច់ ដែលបត់ឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោងប្រមាណ ៧ និង ២០ នាទីព្រឹក ថ្ងៃទី ២ ខែមក រាឆ្នាំ ២០២១ នៅតាមផ្លូវជាតិលេខ៦ ទល់មុខវត្តវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ បុរសរងគ្រោះ ដែលបានស្លាប់  ១.ឈ្មោះ ជេ ជាតិ អាយុ ៣១ ឆ្នាំ មានលំនៅ នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ  និង២.ឈ្មោះ ឈឿន ឆោម អាយុ ៤៨ ឆ្នាំ មានលំនៅ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ បុរសទាំងពីរនាក់ មានមុខរបរ ជាជាងធ្វើផ្ទះឈើដូចគ្នា។ អ្នកទាំងពីរនាក់ ជិះម៉ូតូឌុបគ្នា ម៉ាកហុងដា ឌ្រីម ស៊េរី ២០១២ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម ១J ៨៩៥៥ បានបោកក្បាល បាក់ ក ស្លាប់ដោយជើងទាំងពីរ គងលើម៉ូតូ ។ 

ចំណែករថយន្តដឹកខ្សាច់ ម៉ាក DONG FENG ពណ៌ស បើកបរដោយឈ្មោះ ហៀង គឹមហាក់ ភេទប្រុស អាយុ ២៥ ឆ្នាំ មានលំនៅ នៅភូមិព្រែកកន្ទួត ឃុំតាឡូ ស្រុកបាកាន  ខេត្តពោធិ៍សាត់ ត្រូវនគរបាលឃាត់ខ្លួន។ 

បើតាមអ្នកបានឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាម ផ្លូវជាតិលេខ៦ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ចូលរាជធានី។ នៅពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកខ្សាច់ ធ្វើដំណើរពីទិសខាងត្បូង ទៅខាងជើង បញ្ច្រាសទិសគ្នា ហើយបត់ធ្វេង ឆ្លងផ្លូវ ដោយសារតែល្បឿនលឿន ម៉ូតូក៏បានបុករថយន្ត ចំកណ្ដាល ពេញទំហឹង បណ្ដាលឱ្យបោកក្បាល បាក់ ក ស្លាប់ទាំងពីរនាក់។ បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបររថយន្ត ត្រូវបាននគរបាលឃាត់ខ្លួន។

រថយន្ត និងអ្នកបើកបរ ព្រមទាំងម៉ូតូ ត្រូវបាននគរបាល បានចុះទៅវាស់វែង រួចបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ចំណែកសពត្រូវបានក្រុមគ្រួសារ បញ្ជូនទៅធ្វើបុណ្យ នៅស្រុកកំណើត៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular