ការងារលេចធ្លោជាងគេ ក្នុងឆ្នាំ២០២០ គឺការជួសជុលផ្លូវ ២៩ខ្សែ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង

 

ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ក្រោមការដឹកនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ផែនការ និងជំរុញឱ្យ ក្រុមការងារបច្ចេកទេស រដ្ឋបាលរាជធានី និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ជួសជុលឡើងវិញ ជាបន្ទាន់នូវផ្លូវ ចំនួន ២៩ ខ្សែ នៅក្នុងខណ្ឌចំនួន ៦ មានខណ្ឌដូនពេញ ចំកាមន ទួលគោក ប្ញស្សីកែវ ច្បារអំពៅ និងខណ្ឌមានជ័យ ដែលទទួលរងខូចខាត ដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក។

មន្ត្រីជំនាញ បានឱ្យដឹងថាៈ ជាក់ស្ដែង នៅក្នុងពេលនេះ ក្រុមការងារជំនាញ ជួសជុលថែទាំផ្លូវ ដែលទទួលរងការខូចខាត ដោយទឹកជំនន់នេះ បាននិងកំពុងធ្វើសកម្មភាព យ៉ាងសកម្ម ទាំងការជួសជុលគ្រឹះក្រោម និងការចាក់អ៊ុតកៅស៊ូ ឱ្យបានស្អាតឡើងវិញ ដើម្បីដាក់ឱ្យប្រជាពលរដ្ឋ ងាយស្រួល ក្នុងការធ្វើដំណើរទៅមក ហើយក៏ដើម្បី ជាការលើកសោភ័ណភាព រាជធានីភ្នំពេញ ឱ្យមានភាពស្រស់ស្អាត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី២ មករា នេះថាៈ គម្រោងជួសជុលផ្លូវឡើងវិញ ដែលខូចខាត ដោយសារជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ទាំង ២៩ ខ្សែនេះ រួមមានៈ នៅខណ្ឌដូនពេញ មានចំនួន ១៦ ខ្សែ នៅក្នុងនោះ រួមមានៈ ទី១.ផ្លូវលេខ២១៤ ដោយចាប់ពី មហាវិថីព្រះមុនីវង្ស រហូតដល់ផ្លូវលេខ១៩ ។ ទី២.មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំ រហូតដល់វិមានឯករាជ្យ ។ ទី៣.ផ្លូវលេខ១៣០ ចាប់ពីផ្សារធំថ្មី រហូតដល់មហាវិថីព្រះនរោត្តម។ ទី៤.ផ្លូវលេខ៥៣ ចាប់ពីផ្លូវលេខ ១០៨ ដល់ផ្លូវលេខ១១០ ។ ទី៥.ផ្លូវលេខ១០៨ ចាប់ពីមហាវិថីព្រះមុនីវង្ស រហូតដល់មហាវិថី ព្រះស៊ីសុវត្ថិ។ ទី៦.ផ្លូវលេខ១១៨ ចាប់ពីមហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះស៊ីសុវត្ថិ ។ ទី៧.ផ្លូវលេខ១២០ ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់ផ្លូវលេខ ១១៨ ។ ទី៨.ផ្លូវលេខ១៣ ចាប់ពីមហាវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ ១៧៨ ។ ទី៩.ផ្លូវលេខ៩០ ចាប់ពីផ្លូវលេខ៤៧ រហូតដល់មហាវិថីព្រះស៊ីសុវត្ថិ ។ ទី១០.ផ្លូវលេខ១៨៤ ចាប់ពីមហាវិថី ព្រះនរោត្តម ដល់ផ្លូវលេខ១៩ ។ ទី១១. រង្វង់មូលកួចកាណុង។ ទី១២. ផ្លូវលេខ៧២ ចាប់ពីរង្វង់មូលកួចកាណុង ដល់មហាវិថីព្រះស៊ីសុវត្ថិ។ ទី១៣. ផ្លូវលេខ៧៤ ចាប់ពីរង្វង់មូលកួចកាណុង ដល់មហាវិថី ព្រះស៊ីសុវត្ថិ។ ទី១៤. ផ្លូវលេខ ៧៦ ចាប់ពីមហាវិថី ព្រះមុនីវង្ស រហូតផ្លូវលេខ៤៧។ ទី១៥. ផ្លូវលេខ៤៧ ចាប់ពីរង្វង់មូល កួចកាណុង ដល់រង្វង់មូលវត្តភ្នំ។ ទី១៦. ផ្លូវលេខ៥១ ចាប់ពីផ្លូវលេខ១១៤ ដល់មហាវិថី ព្រះសីហនុ ។

ចំណែកនៅខណ្ឌទួលគោ ផ្លូវដែលត្រូវជួសជុល មានចំនួន៧ ខ្សែ នោះគឺៈ ១.ផ្លូវលេខ ៣២៩ ចាប់ពីផ្លូវលេខ៥៩៤ដល់ ផ្លូវ៥៩៦ ។ ២.ផ្លូវលេខ៥៩៤ ចាប់ពីផ្លូវលេខ៥៩៦ ដល់ផ្លូវលេខ៣១៧ ។ ៣.ផ្លូវលេខ៦០០ ចាប់ពីផ្លូវលេខ៣១៣ ផ្លូវលេខ ៦០៦ ។ ៤. ផ្លូវលេខ២៨៥ ចាប់ពីផ្លូវលេខ៥១៦ ដល់ផ្លូវ៦០៨ ។ ៥.ផ្លូវលេខ៥៥៦ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥ ។ ៦. ផ្លូវលេខ៥៦០ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។ ៧.ផ្លូវលេខ២៦២ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។

ជាមួយគ្នានោះ នៅខណ្ឌឫស្សីកែវ មាន ១ខ្សែ នៅលើផ្លូវជាតិលេខ៥ ដោយចាប់ពី គីឡូម៉ែត្រលេខ៦ ដល់គីឡូម៉ែត្រលេខ៩ ដោយត្រូវជួសជុលគ្រឹះ ជាមួយនឹងការកៅស៊ូឡើងវិញ។ ឯនៅខណ្ឌចំការមន មាន១ខ្សែដែរ គឺផ្លូវលេខ៩៩ ដោយចាប់ផ្ដើម ពីផ្លូវលេខ ៤៣២ ដល់ផ្លូវលេខ៤៨៤ ជាផ្លូវដែលត្រូវអ៊ុតកៅស៊ូ។ ក្នុងនោះ នៅខណ្ឌច្បារអំពៅ មានចំនួន២ ខ្សែ គឺផ្លូវលេខ៣៦១ ដោយចាប់ផ្ដើមពី ផ្លូវជាតិលេខ១ ដល់ផ្លូវលេខ៦៤៤ និងអ៊ុតកៅស៊ូ ១ខ្សែទៀត នៅលើស្ពានព្រះមុនីវង្សចាស់។

ដោយឡែក នៅខណ្ឌមានជ័យ មានចំនួន ២​ ខ្សែ នោះគឺ ផ្លូវលោកឧកញ៉ា មហាភក្ដីភោគគារ ហ៊ុន នាង ចាប់ពីផ្លូវជាតិលេខ២ ដល់ផ្លូវ ៦០ ម៉ែត្រ និងមួយខ្សែទៀត នៅលើផ្លូវ ៦០ ម៉ែត្រ ដោយចាប់ផ្ដើមពីផ្លូវ ២៧២ ដល់ផ្លូវជាតិលេខ២ ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular