ប្រែសម្រួល : កញ្ញាដាលីស ៖ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះកូវីដ១៩នៅមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងដែលជាប់ទាក់ទងនឹងពិធីជប់លៀងរបស់លោកតាសាន់តាក្លូសសម្រាប់មនុស្សចាស់កាលពីខែមុន បានឡើងដល់ ២៧ នាក់ហើយ។
មណ្ឌលថែទាំមនុស្សចាស់ឈ្មោះម៉ូលនៅទីក្រុងអានវេបភាគខាងជើងប្រទេសបែលហ្ស៊ិកបានរៀបចំពិធីទស្សនកិច្ចរបស់លោកតាសាន់តាក្លូសកាលពីថ្ងៃទី៤ធ្នូ ដែលមកចែកកាដូនិងជូនពរសុខភាពល្អ ប៉ុន្តែមនុស្សតែងឈុតលោកតាសាន់តាក្លូសគឺជាកំពូលអ្នកដើរចម្លងកូវីដ១៩ ដោយមិនដឹងខ្លួន។
សាលាក្រុងអានវេបនិយាយថាកាលពីថ្ងៃបុណ្យឆ្លងឆ្នាំសកលថា អ្នកជំងឺទី២៧បានស្លាប់ ប៉ុន្តែការផ្ទុះជំងឺរាតត្បាតទីបំផុតមានស្ថិរភាពវិញហើយ។
បែលហ្ស៊ិក ដែលមានប្រជាជនសរុប ១១,៥ លាននាក់ រងគ្រោះធ្ងន់ដោយសារកូវីដ១៩ ដោយមានអ្នកស្លាប់ ១៩.៤៤១ នាក់ហើយមកទល់ពេលនេះ ដែលភាគច្រើននៃពួកគេគឺជាមនុស្សចាស់នៅមណ្ឌល៕
លោកតាសាន់តាក្លូសចម្លងកូវីដដល់មនុស្សចាស់នៅមណ្ឌលម៉ូលកាលពីថ្ងៃទី៤ធ្នូ បណ្តាលឱ្យស្លាប់២៧នាក់