ប្រែសម្រួល : កញ្ញាដាលីស ៖ បារាំងបានប្រកាសបម្រាមគោចរដើម្បីទប់ស្កាត់វីរុសកូរ៉ូណាចាប់ពីម៉ោង ៦ ល្ងាចនៅក្នុងតំបន់ចំនួន ១៥ចំពេលមានការបារម្ភខ្លាំងឡើងអំពីការផ្ទុះឡើងជាថ្មីនៃរាតវីរុសត្បាតនេះ។
រដ្ឋាភិបាលកំពុងប្រឈមនឹងការរិះគន់រួចទៅហើយសម្រាប់ល្បឿនយឺតយ៉ាវនៃរបបវ៉ាក់សាំងរបស់ខ្លួនដោយមានមនុស្សតែពីរបីរយនាក់បានចាក់វ៉ាក់សាំងនៅក្នុងថ្ងៃដំបូងបន្ទាប់ពីវ៉ាក់សាំងត្រូវបានអនុម័ត។
បម្រាមគោចរម៉ោង ៨ យប់ទូទាំងប្រទេសនាពេលបច្ចុប្បន្ននឹងត្រូវអនុវត្តឆាប់ជាងមុនពីរម៉ោង និងដាក់ចេញនៅទូទាំងតំបន់ចំនួន ១៥ ក្នុងចំណោមតំបន់ចំនួន ១០១របស់បារាំងរួមទាំងតំបន់ជួរភ្នំអាល់-ម៉ារីទីម ដែលមានទីក្រុងនីសស្ថិតនៅ។
បម្រាមគោចរនេះកើតឡើងបន្ទាប់ពីមនុស្ស ២.៥០០ នាក់បានរៀបចំពិធីជប់លៀងថ្ងៃចូលឆ្នាំសកលនៅរូងក្រោមដីមួយនៅភាគខាងលិចប្រទេសបារាំងមុនពេលពួកគេវាយប្រហារនិងធ្វើឱ្យរងរបួសដល់ប៉ូលិស ដែលគេបញ្ជូនឱ្យបង្ក្រាបពួកនេះ។
បម្រាមគោចរនៅតំបន់ទាំង១៥នឹងចាប់ផ្តើមពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹក។
បារាំងមកទល់ពេលនេះមានអ្នកស្លាប់សរុបចំនួន ៦៤.៦៣២ នាក់និងឆ្លង ២.៦២០.៤២៥ នាក់ដោយកូវីដ១៩៕
តំបន់ចំនួន១៥នឹងត្រូវដាក់ចេញបម្រាមគោចរពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹក