ប្រែសម្រួលៈវាសនា/បាងកក៖មានមនុស្សម្នាក់ទៀតស្លាប់ដោយកូវីដ១៩នៅថៃនាថ្ងៃសៅរ៍នេះ នាំអោយចំនួនអ្នកស្លាប់ដោយជំងឺឆ្លងនេះកើនដល់៦៤នាក់។
ថៃនៅថ្ងៃនេះក៏បានរាយការណ៍ករណីឆ្លងវីរុសកូរ៉ូណាបន្ថែមចំនួន២១៦នាក់ ក្នុងនេះ២១៤នាក់ជាការឆ្លងនៅក្នុងស្រុក។
អ្នកស្លាប់ថ្មីជាស្ត្រីកើតជំងឺទឹកនោមផ្អែមនៅខេត្តឈុន ប៊ូរី។
សូមបញ្ជាក់ថា កូវីដ១៩បានរីករាលដាលដល់ខេត្ត៥៣របស់ថៃ ភាគច្រើននៅខ្ពង់រាបកណ្តាល ចាប់តាំងពីពេលវាផ្ទុះនៅ៦ខេត្តកាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០២០។ដើម្បីទប់ស្កាត់ការឆ្លងរាលដាល អាជ្ញាធរថៃនឹងបង្កើនការគ្រប់គ្រងនៅតំបន់ក្រហម(២៨ខេត្ត) តំបន់ពណ៌ទឹកក្រូច(១១ខេត្ត) និងតំបន់ពណ៌លឿង(២៨ខេត្ត)៕
កូវីដ១៩បណ្តាលអោយក្រសួងអបរំថៃ លុបចោលការប្រឡងចូលមធ្យមសិក្សាកំរិត១(ថ្នាក់ទី៧)និងកំរិត៤(ថ្នាក់ទី១០)នៅឆ្នាំក្រោយ