Home ព័ត៌មានអន្តរជាតិ វៀតណាម​រាយការ...

វៀតណាម​រាយការណ៍​ករណី​ទី​មួយ​នៃ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហាណូយ ៖ ក្រសួង​សុខាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​វៀតណាម​បាន​រកឃើញ​ករណី​នាំចូល​ទីមួយ​នៃ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មីដែល​ឆ្លង​រាលដាល​យ៉ាង​រហ័ស​នៅ​ជុំវិញ​​ប្រទេស​អង់គ្លេស​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វីរុស​ថ្មី​នេះ​ត្រូវបាន​រកឃើញ​លើ​ស្ត្រី​អាយុ ៤៤ ឆ្នាំ​ម្នាក់​ដែល​បាន​វិលត្រឡប់​មក​ប្រទេស​វៀតណាម​ពី​អង់គ្លេស​ដែល​ត្រូវ​ធ្វើ​ចត្តា​ឡីស័​កនៅ​ពេលមកដល់​​ហើយ​ត្រូវ​បាន​បញ្ជាក់ថា​មាន​ផ្ទុក​វីរុស​កូរ៉ូ​ណា​នៅ​ថ្ងៃទី ២៤ ខែ​ធ្នូ​។​

​ក្រសួង​និយាយថា “​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ដំណើរការ​លំដាប់​ហ្សែ​ន​របស់​អ្នកជំងឺ​ហើយ​រកឃើញថា​សំណាក​វីរុស​នេះ​គឺជា​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ឈ្មោះថា VOC 202012/01″​។​

​វីរុ​សបំលែងខ្លួន​នេះ​រួម​បញ្ចូល​ទាំង​ការផ្លាស់ប្តូរ​ហ្សែ​ន ដែល​តាម​ទ្រឹស្តី​អាច​ឆ្លង​រាលដាល​យ៉ាង​ងាយស្រួល​រវាង​មនុស្ស​។​

​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​កាត់ផ្តាច់​បណ្តាញ​ធ្វើដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​មេរោគ​ថ្មី​នេះ ដែល​អ្នកវិទ្យាសាស្ត្រ​និយាយថា​អាច​ចម្លង​លឿន​ជាង​មុន ៤០ ទៅ ៧០ ភាគរយ​ច្រើន​ធៀប​នឹង​វីរុស​កូរ៉ូណា​ដើម​។​

​វៀតណាម​នៅ​កំពុង​ធ្វើ​ប្រតិបត្តិការ​ជើងហោះហើរ​ធ្វើ​មាតុភូមិនិវត្តន៍​ដើម្បី​នាំ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ជាប់គាំង​នៅ​អង់គ្លេស​ត្រឡប់មក​ស្រុក​វិញ ចំ​ពេល​កំពុង​មាន​ជំងឺ​រាតត្បាត​៕

​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ឈ្មោះថា VOC 202012/01 ត្រូវបាន​រកឃើញ​នៅ​បន្ទប់ពិសោធន៍​វៀតណាម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular