ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ១ថ្ងៃក្រោយថ្ងៃឆ្លងឆ្នាំសកល២០២១ ផ្ទះ១ខ្នងឆេះខ្ទេចដោយសារឆ្លង ចរន្តអគ្គិសនី គឺកាលពីម៉ោង៦ល្ងាចថ្ងៃទី១ខែមករាឆ្នាំ២០២១ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត បានឲ្យដឹងថា៖ ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះ យាន សារិត ភេទប្រុស អាយុ៧៣ឆ្នាំនិង ប្រពន្ធ ពៅ ចិន្តា អាយុ៦៦ឆ្នាំ រស់នៅភូមិខាងលើ ។
ផ្ទះនោះមានទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី សំយ៉ាបប្រក់ស្បូវ ។ ជាប្រជាពលរដ្ឋក្រីក្រ។
ពេលភ្លើងកំពុងឆេះនោះ មានមេភូមិសុខសាន្ត កម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត និងប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ពន្លត់ ប៉ុន្តែមិនអាចជួយពន្លត់បាន ៕