Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូពីរគ្រឿង...

ម៉ូតូពីរគ្រឿងបុកគ្នា បង្កស្លាប់មនុស្សម្នាក់និងរបួស២នាក់

ដោយ :.ជ័យ/  បន្ទាយមានជ័:ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរបួស២នាក់កាលពីម៉ោង៨យប់ថ្ងៃទី១ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែក មុខហាងលក់ម៉ូតូស៊ិញ ឈិញស្ថិតក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក។

លោកវរសេនីយ៍យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖នៅមុនពេលកើតហេតុនោះមានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២០ ពាក់ផ្លាកលេខខប.មានជ័យ. 1V-5346បើកពីកើតទៅលិច ។អ្នកបើកឈ្មោះដឿ ណាដេត ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ។ពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែក មុខហាងលក់ម៉ូតូស៊ិញ ឈិញ មានម៉ូតូហុងដាពណ៌ខ្មៅ ពាកផ្លាតលេខប.មានជ័យ1J-2847ជិះឌុបគ្នា២នាក់ អ្នកបើកមានឈ្មោះជិន សីហាភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុកនិងអ្នករួមដំណើរឈ្មោះលឿន លីន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិល្វៃ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ម៉ូតូបានធ្វើដំណើរពីជើងទៅត្បូងរួចប្តូរទិសពីកើតទៅលិចស្រាប់តែទាក់ដៃចង្កូតម៉ូតូហុងដាមួយគ្រឿងទៀតនៅខាងស្តាំ បណ្តាលឲ្យអ្នកបើកឈ្មោះដឿ ណាដេត បោកក្បាលទៅនឹងចិញ្ចើមផ្លូវខាងឆ្វេងរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ

ចំណែកឈ្មោះជិន សីហា និងឈ្មោះ លឿន លីន រងរបួស ទាំង២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក

មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងម៉ូតូហុងដាឆ្នាំ២០២០ បើកក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ និងសង្ស័យស្រវឹង៕សរន

 

ឯភាគីខាងម៉ូតូហុងដាឆ្នាំ២០១៤ បើកខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព និងសង្ស័យស្រវឹងផងដែរ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular