Home ព័ត៌មានជាតិ សន្តិសុខ ពលករធ្វើចត្តា...

ពលករធ្វើចត្តាឡីស័កម្នាក់ស្លាប់ ដោយសារគាំងបេះដូង រអិលដួលបោកក្បាលត្រូវចានបង្គន់

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ពលករដែលបានត្រឡប់មកពីប្រទេសថៃម្នាក់បានស្លាប់ ដោយសារគាំងបេះដូង រអិលដួលបោកក្បាលត្រូវចានបង្គន់ ក្នុងពេលធ្វើចត្តាឡីស័កនៅសាលាតេជោ ហ៊ុនសែន ត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១។

ពលករត្រឡប់ពីប្រទេសថៃ ដែលបានស្លាប់នៅពេលដែលធ្វើចត្តាឡីស័កនោះ . បាន ត្រឡប់មកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បន្តដំណើរមកធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ ហើយបានយកសំណាក់ទៅពិនិត្យលើកទី១ ឃើញអវិជ្ជមានជំងឺកូវីត ១៩  នឹងបានស្លាប់នៅម៉ោងប្រហែល :២០ព្រឹក ថ្ងៃទី០២ ខែមករានេះ

បន្ទាប់ពីទទួលដំណឹងមានករណីពលករត្រឡប់ពីប្រទេសថៃស្លាប់ នៅមណ្ឌលធ្វើចត្តាឡីស័កនៅសាលាតេជោ ហ៊ុន សែន ត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ភ្លាមៗនោះកម្លាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានធ្វើកិច្ចសហការជាមួយកម្លាំងជំនាញពេទ្យការពារជំងឺឆ្លង បានធ្វើការពិនិត្យសាកសពឈ្មោះ អ៊ុន សុីថា អាយុ៥២ឆ្នាំ រស់នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថាសាកសពមានស្នាមមុតបែកត្រង់គល់ចិញ្ចើមខាងឆ្វេងបន្តិច ហើយមានឈាមប្រទ្បាក់លើផ្ទៃមុខ ។មូលហេតុចូលបន្ទប់ទឹកដួលបោកត្រូវចានបង្គន់បណ្ដាលឪ្យស្លាប់។

បើយោងតាមលោកគ្រូពេទ្យជំនាញបានសន្និដ្ឋានថា ករណីស្លាប់នេះ ដោយសារជំងឺគាំងចង្វាក់បេះដូង (ខ្យល់គរ) ទើបបណ្ដាលឲ្យស្លាប់។

ក្រោយពេលពិនិត្យ និងកោសល្យវិច័យ រួច ត្រូវបានប្រគល់សពខាងលើជូនទៅក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular