ប្រែសម្រួលៈវាសនា៖ទាហានបារាំង២នាក់បានស្លាប់នៅពេលរថយន្តរបស់គេបើកជាន់គ្រឿងផ្ទុះនៅម៉ាលីភាគឦសានកាលពីថ្ងៃសៅរ៍ ។ឧបទ្ទវហេតុនេះកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីទាហានបារាំង៣នាក់ទៀតបានស្លាប់ក្នុងការវាយប្រហារស្រដៀងគ្នា។
ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បានដឹងដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ ពលទោ អ៊ីវ៉ា នុយវ៉ង់ និងមេកង ឡូអ៊ិក ស៊ីសស៊ែរ នៅតំបន់ មេណាកា។
យោងតាមទាហានបារាំង ការស្លាប់ចុងក្រោយនេះនាំអោយទាហានបារាំងស្លាប់នៅម៉ាលីកើនដល់៥០នាក់ចាប់តាំងពីបារាំងចូលអន្តរាគមន៍យោធាដំបូងនៅខែមករាឆ្នាំ២០១៣ដើម្បីជួយរុញច្រានពួកជីហាតអ៊ីស្លាម ដែលគ្រប់គ្រងផ្នែកជាច្រើននៅក្នុងប្រទេសនៅអាហ្វ្រិកខាងលិចនេះ។
កងកម្លាំងBarkhaneរបស់បារាំងមានទាហានចំនួន៥.១០០នាក់នៅទូទាំងតំបន់សាហែលហើយបាននិងកំពុងប្រយុទ្ធទល់នឹងក្រុមជីហាតរួមជាមួយទាហានមកពី មួរីតានី ឆាត ម៉ាលី បួគីណា ហ្វាសូនិងនីហ្សេ ដែលរួមគ្នាបង្កើតបានជាក្រុមG5 Sahel៕
ទាហានបារាំងទាំងពីរអ៊ីវ៉ា នុយវ៉ង់ និង ឡូអ៊ិក ស៊ីសស៊ែរ ដែលស្លាប់ក្នុងការផ្ទុះគ្រាប់ត្រូវរថយន្តរបស់គេនៅម៉ាលីកាលពីថ្ងៃសៅរ៍