Home ព័ត៌មានសំខាន់ៗ ចាប់ខ្លួនអ្នក...

ចាប់ខ្លួនអ្នកបើករថយន្តបុកបង្គោលភ្លើងហើយយកកាំភ្លើងបាញ់សមត្ថកិច្ច

ដោយ:សរិទ្ធ/កណ្តាល:យុវជនម្នាក់ដែលបានយកកាំភ្លើងបាញ់នគរបាលប៉ុស្តិ៍ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានត្រូវសមត្ថកិច្ចឃាត់ខ្លូនបាននៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះក្រោយធ្វើការឡោមព័ទ្ធ តាំងពីល្ងាចមកនោះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ ថា នៅរសៀលថ្ងៃទី២ខែមករាមានករណីរថយន្តដឹកទំនិញបុកបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតនៅឃុំសំពៅពូន ស្រុកកោះធំ ពេលនោះនគរបាលប៉ុស្តិ៍ ឃាត់អ្នកបើករថយន្តមកដោះស្រាយគ្នា។

ពេលដែលកំពុងសួរនាំស្រាប់តែអ្នកបើករថយន្តរូបនេះ បានរត់ចូលទៅក្នុងបន្ទប់នគរបាលប៉ុស្តិ៍ហើយចាក់សោជិត។ នៅវេលាម៉ោងប្រមាណ៦ល្ងាច ក៏យកកាំភ្លើងដែលទុកនៅក្នុងបន្ទប់នោះបាញ់ចេញមកក្រៅសំដៅមកលើកងកម្លាំងនគរបាលចំនួន៧គ្រាប់ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះឡើយ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយមានហេតុការណ៍នេះលោកបានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅកន្លែងនោះ និងធ្វើការឡោមព័ទ្ធដោយប្រើយុទ្ធសាស្រ្តផ្សេងៗ រហូតចាប់ខ្លួនបានជនល្មើសនៅវេលាម៉ោង ប្រមាណ ១០យប់។

សមត្ថកិច្ចបានញ្ជាក់ថា ជននេះឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្ដាល មុខរបរអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។

បើតាមលោកស្នងការ តាមការសួរនាំ និងធ្វើតេស្តទឹកនោមទៅឃើញថា ជននេះមានការប្រើប្រាស់គ្រឿងញៀនផងដែរ។ នៅពេលនេះជនល្មើសត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular