ប្រែសម្រួលៈវាសនា៖អាជ្ញាធរប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ បានចាប់ខ្លួនអ្នកធ្វើផែនការវាយប្រហារទីក្រុងមុំបៃរបស់ឥណ្ឌាកាលពី១៣ឆ្នាំមុន។
ហ្សាគី-អ៊ឺ-រេម៉ាន ឡាក់វី មេដឹកនាំអង្គការសកម្មប្រយុទ្ធLashkar-e-Taiba (LeT)ត្រូវបានចាប់ខ្លួននៅទីក្រុងឡាហ័រ កន្លែងដែលជននេះបើកមន្ទីរចែកចាយឳសថមួយ ។ហ្សាគី-អ៊ឺ-រេម៉ាន ឡាក់វីបានប្រើទីតាំងនេះដើម្បីប្រមូលប្រាក់សំរាប់សកម្មភាពសកម្មប្រយុទ្ធ។
អង្គការLeT រួមទាំងឡាក់វី ត្រូវបានឥណ្ឌាចោទប្រកាន់ថា រៀបចំផែនការវាយប្រហារទីក្រុងហិរញ្ញវត្ថុឥណ្ឌាកាលពីឆ្នាំ២០០៨ដែលបានសម្លាប់មនុស្សអស់១៦៦នាក់។
ឥណ្ឌាបានសម្តែងការមិនពេញចិត្តនឹងប៉ាគីស្ថានជាយូរមកហើយចំពោះបរាជ័យក្នុងការចាប់ខ្លួន ឬដាក់ទោសអ្នកដែលត្រូវបានចោទប្រកាន់ថាបានរៀបចំផែនការវាយប្រហារនៅមុំបៃ។
តាមពិតឡាក់វី ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៥ម្តងចំពោះការវាយប្រហារនេះ តែត្រូវបានដោះលែងវិញនៅប៉ុន្មានខែក្រោយ។រដ្ឋាភិបាលបានសុំចាប់ខ្លួនជននេះជាច្រើនលើកតែចៅក្រមបានបដិសេធម្តងហើយម្តងទៀត៕
មេផែនការវាយប្រហារទីក្រុងមុំបៃកាលពីឆ្នាំ២០០៨ ត្រូវបានចាប់ខ្លួន ហើយនឹងត្រូវឡើងតុលាការប្រឆាំងភេរវកម្មនៅក្រុងឡាហ័រ