ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ធ្លាក់ទឹកស្ពាន ហើយម៉ូតូសង្កត់ពីលើ បណ្តាលអោយស្លាប់ ។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅត្រង់ស្ពានថ្ម មួយកន្លែង នៅភូមិគ្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានអោយដឹងថាៈ ជនរងគ្រោះ ឈ្មោះ យិន សុខឡា អាយុ៣២ឆ្នាំ មានលំនៅភូមិគ្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.9635 តាមផ្លូវលំ ចេញពីភូមិព្រៃក្រោល ទៅដល់ភូមិតាលោ ទៅដល់ចំណុចកើតហេតុ មិនដឹងមូលហេតុអី បានជាធ្លាក់ស្ពាន ចូលក្នុងទឹក បណ្តាលអោយស្លាប់ ដោយសារម៉ូតូសង្កត់ ពីលើជនរងគ្រោះ។
ការសន្និដ្ឋានរបស់សមត្ថកិច្ច បញ្ជាក់ថា បណ្តាលមកពី បើកបរម៉ូតូ ក្នុងល្បឿនលឿន នៅពេលដែលផ្លូវនោះស្ងាត់ មិនសូវមានអ្នកបើកបរ ឆ្លងកាត់ ហើយមកដល់កន្លែងកើតហេតុ យកចង្កូតមិនទាន់ បណ្តាលអោយធ្លាក់ផ្លូវ ចូលទៅក្នុងទឹក ត្រូវម៉ូតូសង្កត់ពីលើ បណ្តាលអោយស្លាប់៕/V
បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ធ្លាក់ទឹកស្ពាន ស្លាប់ដោយសារម៉ូតូសង្កត់ពីលើ