ឆ្នាំជូត
រាសីល្អជាមធ្យម។នាពេលនេះមិនថាអារម្មណ៍ឬគំនិតមានការប្រែប្រួលច្រើន ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានបញ្ហាចូលលុកលុយយាយីច្រើនដូចនេះត្រូវប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះឆាផ្សះផ្សាលែងកើត៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះបើលោកអ្នកជួបរឿងជម្លោះណាមួយគប្បីមានការប្រយ័ត្នប្រយែង ហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការប្រពៃបំផុត។ក្រៅពីនេះលោកអ្នកមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។ក្នុងពេលនេះដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយមកដឹកមុខក្រោយនាំកើតជារឿងតូចរឿងធំណាមួយគេចោមរោមសម្អប់បង្កជះឥទ្ធិពលអាក្រក់នាពេលក្រោយ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ឈានទៅមុខគួរសមផង។ការរស់នៅជួបបញ្ហាក្រុមមនុស្សបង្កថ្នាំថ្នាក់ផងដែរប៉ុន្តែយ៉ាងណាដំណើរជីវិតនៅតែមានភាពសុខដុមដូចសព្វមួយដង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះជួញទីជិតឆ្ងាយតែងហុចផ្លែផ្កាមកវិញគួរសមឯមុខរបរទៀតសោតក៏មានភាពសុខដុមល្អដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរជឿនលឿនទៅមុខនិងកំពុង ស្រស់ស្រាយប្រពៃ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ គូស្នេហាកំលោះក្រមុំពុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះនាំឱ្យកើតការផ្លាស់ប្តូរខាងអារម្មណ៍និងកិច្ចការងារមួយចំនួនគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតមានជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលគ្រាខាងមុខ។
រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមានភាពភ្លឺថ្លាគ្រាន់បើហើយធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងតែចេះរៀបចំបញ្ហាបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ព្រោះថាងាយកើតឡើងព្រោះតែបញ្ហាភាន់ច្រឡំណាមួយកើតឡើង។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសអ្នកបើកបរហាមសេពគ្រឿងស្រវឹងដាច់ខាត។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំពិសេសស្ត្រីឱ្យប្រយ័ត្នគ្រោះចាញ់បោកភាគីម្ខាងទៀតដោយប្រការណាមួយហើយមកដេកសោកស្តាយខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការបញ្ហាប្រាក់កាស បញ្ហាការងារឬសម្រេចចិត្តអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានការខ្សត់ខ្សោយចំណូលតែថ្ងៃបន្តិចមានដាច់ហូរហែអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីកំពុងស្រស់ស្រាយនិងផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពិសេសបុរសត្រូវបន្ថែមការប្រុងប្រយ័ត្នពីព្រោះថាផលអាក្រក់នោះងាយកើតឡើងផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបបញ្ហាប្រទាំងប្រទើសនិងម្នាក់ៗមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះមានជោគសិរីគួរសម ដូចនេះបើចង់ធ្វើអ្វីហើយខិតខំពុះពារនោះផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្តផង។ក្រៅពីនេះនៅក្នុងផ្ទះសម្បែងស្ត្រីលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើនព្រោះតែការធ្វើច្រើនខុសច្រើននោះឯង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនស្ទើរឡើយ ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបការលំបាកលំបិនបន្តិច ហើយបើមានធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្គៀលនាំឱ្យជួបរឿងសៅហ្មងមិនតិចដែរទេ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះចុះចាញ់គ្នាប៉ុន្មានទេ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារលោកអ្នកចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយពិសេសឱ្យប្រយ័ត្នការប៉ះទង្គិចព្រោះតែពាក្យសម្តីតែម្តង។ក្រៅពីនេះលោកអ្នកមិនត្រូវចាប់កំហុសអ្នកដទៃច្រើនទ្បើយប្រយ័ត្នឥតការអ្វីសោះនាំកើតជាជម្លោះវិវាទជួបផលលំបាកណាមួយមកវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសចាប់ពុំសូវជាប់ទេហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕