ដោយៈ បាយ័ន / កំពង់ធំៈ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារត្រាក់ទ័រ ក្រឡាប់សង្កត់លើ នៅពេលអូសសណ្ដោងគ្នា នៅវេលាម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ មានករណីត្រាក់ទ័រ នៅត្រង់ចំណុច គល់ស្ពានអូររំដួល ស្ថិតក្នុងភូមិគោក ឃុំស្អាង ស្រុកជ័យសែន ។
សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ត្រាក់ទ័រ រងគ្រោះក្រឡាប់នោះ ឈ្មោះ យ៉ាន់ គង អាយុ៤២ឆ្នាំ រស់ភូមិភ្នៅ ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ សព្វថ្ងៃ គាត់មករកស៊ីបើកត្រាក់ទ័រភ្ជួរដី នៅក្នុងស្រុកជ័យសែន។ ជនរង គ្រោះ ត្រូវបានបញ្ជូន មកមណ្ឌលសុខភាពស្អាង។ ដោយមានអាការៈធ្ងន់ធ្ងរ មណ្ឌលសុខភាពស្អាង បានបញ្ជូនជនរងគ្រោះ មកមន្ទីពេទ្យខេត្ត ១៦ មករា ខេត្តព្រះវិហារ តែជនរងគ្រោះ ត្រូវបានស្លាប់ នៅតាមផ្លូវ ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ មូលហេតុនៃការស្លាប់របស់បុរសនេះ គឺម្ចាស់ត្រាក់ទ័រដែលខូច បានហៅត្រាក់ទ័រ មួយទៀត មកអូស តែអូសគ្មានការប្រុងប្រយ័ត្ន ត្រូវបានត្រាក់ទ័រ ក្រឡាប់សង្កត់លើ៕/V
របួសធ្ងន់ធ្ងរ រហូតដល់ស្លាប់ ដោយសារត្រាក់ទ័រ ក្រឡាប់សង្កត់លើ
របួសធ្ងន់ធ្ងរ រហូតដល់ស្លាប់ ដោយសារត្រាក់ទ័រ ក្រឡាប់សង្កត់លើ