Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​បុក​ម៉ូ...

ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​បីនាក់​

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង​: មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​ម៉ូតូ​បើក​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត កាលពី​ម៉ោង​៦​និង​១៥​នាទី​ព្រលប់​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ដង​ផ្លូវជាតិ​លេខ​១៣​ស្ថិតក្នុង​ភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​រំដួល​បានឱ្យដឹងថា បុរស​ដែល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មានឈ្មោះ ស្រី សុខ អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​ត្រពាំង​កណ្ដាល ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ស្វាយរៀង​១G-៨៣១២ បាន​រង​ការខូចខាត​យ៉ាងដំណំ​។​

​ចំណែក​ភាគី​ម្ខាង​ទៀត​មានឈ្មោះ លីវ វណ្ណៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​និង​អ្នករួមដំណើរ​ឈ្មោះ​សាន រី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​ត្រពាំង​រំពា​ក់ ឃុំ​ដូង ស្រុក​រមាសហែក​។​

​អ្នកភូមិ​បានឱ្យដឹងថា មុន​កើតហេតុ​មាន​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​បើក​ឆ្លងកាត់​ផ្លូវ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ពេញទំហឹង​តែម្ដង​។​

​ក្រោយមក​អ្នករងរបួស​ទាំងសងខាង ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សាមគ្គី​រំដួល​។ ចំណែក​មធ្យោបាយ​ធ្វើដំណើរ​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​តាមច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular