ដោយៈ​ ដកស្រង់​ពី​វចនានុក្រម​ សម្តេច​សង្ឃរាជ ជួន ណាត​

អូស
កិរិយាសព្ទ
ទាញដោយរំកិលដិតជាប់លើដីឬលើផ្ទៃទឹ
អូសទូកចុះទឹក, អូសសម្រាស់, អូសមែកឈើ ។
ព. ប្រ. យករបស់ពីកូនបំណុលដោយកំហែងបង្ខំចិត្តឲ្យព្រមសង
ទារប្រាក់ពុំបាន អូសយកគោមួយនឹម ។
ទាញព្រយុងគ្នា
គោម្ខាងដើរអូសអាម្ខាង ។ ព. ទ. បុ. អូសទូកពុំឲ្យល្អាន ចាប់ត្រីបានពុំឲ្យល្អក់ទឹក ធ្វើការដែលមានរឿងទើសទាក់ឲ្យកើតបានដោយស្រួល ពុំឲ្យមានផុររមាស់មោះហ្មង ។ អូសបន្លាស្រាស់ផ្លូវ ជំទាស់មិនឲ្យកិច្ចការថ្មីកើតឡើងបាន ។ អូសសម្រាស់ប្រទះពាក្យ និយាយប៉ះពានទៅលើហេតុលើរឿងនាំឲ្យទាក់សម្ដីគ្នា ។

ច្រអូស
គុណសព្ទ
ខ្ចិល, យឺត, ចំអៀក ។

បង្អូស
កិរិយាសព្ទ
ធ្វើឲ្យអូស, ដាក់ឲ្យអូស
បង្អូសនង្គ័ល ទឹមគោឲ្យអូសនង្គ័ល ។
កិរិយាវិសេសន៍
ដើរបង្អូសជើង ដើរលើកជើងស្ទើរមិនផុតពីដី ហើយឈានអូសបន្តិចៗ ។ និយាយបង្អូស និយាយសម្តីយឺតៗ ម្លាយៗ ។

ប្រអូស
កិរិយាសព្ទ
អូសគ្នាទៅវិញទៅមកពេញកម្លាំងដោយកំហឹង ឬអូសរយឺតៗមិនលែង ។ ប្រអូសប្រទាញ អូសទាញគ្នាទៅវិញទៅមក ។ ព. ប្រ. ខំនិយាយយោងអន្ទងដោយទទូចឲ្យជឿឲ្យព្រមតាម
ខ្ញុំខំប្រអូសប្រទាញវាអស់ប៉ុណ្ណឹងហើយ នៅតែមិនបានការសោះ ។

អង្រូស
(អង់-រូស)
នាមសព្ទ
ដែកមានបន្លាខ្លីៗសម្រាប់ប្រើការរូស; ហៅឲ្យពេញថា ដែកអង្រូស ។