លោក ស សុខា ដឹកនាំ​កិច្ចប្រជុំ តាមដាន​វឌ្ឍនភាព​ការងារ ស​.​ស​.​យ​.​ក​. ខេត្តបាត់ដំបង​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ស សុខា អនុប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ តាមដាន​វឌ្ឍនភាព​ការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង តាមរយៈ​វីដេអូ Conference នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ ។​

​លោក ស សុខា បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ ចំពោះ​ការដឹកនាំ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ការចូលរួម យ៉ាងសកម្ម​របស់ លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា នៃ​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ខេត្តបាត់ដំបង ទាំងអស់ ដែល​បាន​ចំណាយ​ថវិកា ពេលវេលា និង​កម្លាំងកាយ​ចិត្ត ក្នុង​កិច្ចការងារ​សង្គម ស្របទៅនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ បាននិងកំពុង​ប្រឈម ទៅនឹង​ជំងឺ​កូ​វីដ​-១៩ និង​គ្រោះធម្មជាតិ​ទឹកជំនន់​។​

​លោក​បាន​បន្តថាៈ សូម​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ក្រុង សមាជិក សមាជិកា និង​ក្រុមការងារ​ចុះជួយ នៃ​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ខេត្តបាត់ដំបង ទាំងអស់ បន្ត​កិច្ចការ​មនុស្សធម៌​រប​ស់​ខ្លួន ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍ ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល ។ ក្នុងនោះដែរ លោក​ក៏​ស្នើ​បន្ថែមៈ ១. បន្ត​ចូលរួម​ផ្សព្វផ្សាយ​នូវ​សារ​អប់រំ​អំពី​វិធាន​អនាម័យ របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ ទប់ស្កាត់ និង​បង្ការ​ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ។ ២. បំផុស​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការដាំដុះ​បន្លែ ដំណាំ​រួមផ្សំ និង​ផលិតផល​កសិកម្ម​នានា សម្រាប់​បំពេញតម្រូវការ ប្រចាំថ្ងៃ កាត់បន្ថយ​ចំណាយ និង​ការ​នាំចូល​ផលិតផល​បរទេស ដែលមាន​ជាតិគីមី ។ ៣. ជួយ​ផ្សព្វផ្សាយ កុំ​ឲ្យ​ប្រជាពលរដ្ឋ ចំណាកស្រុក ទៅធ្វើ​ការងារ​នៅ​ប្រទេសជិតខាង ពិសេស​ប្រទេស​ថៃ ក្នុងអំឡុង​ពេលនេះ ព្រោះ​នៅ​ទីនោះ អាច​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ។ ៤. បន្ត​ចុះ​ធ្វើ​សកម្មភាព​នានា ដែល​ឆ្លើយតប ទៅនឹង​បញ្ហា​ប្រឈម របស់​យុវជន និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដូច​ភ្លៀងរលឹម ។ ៥. បង្កើន​ការយកចិត្តទុកដាក់ និង​ដាក់បញ្ចូល ក្នុង​ផែនការ​ការងារ ឆ្នាំ​២០២១ របស់ខ្លួន ដូចជា កីឡា ច្បាប់​ចរាចរណ៍ គ្រឿងញៀន គ្រឿង​ស្រវឹង អនាម័យ បរិស្ថាន ។​ល​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular