Home ព័ត៌មានអន្តរជាតិ តារា​សា​ព័ត៌ម...

តារា​សា​ព័ត៌មាន​អាម៉េរិក លោក​ឡា​រី ឃី​ង ចូល​ពេទ្យ​ដោយសារ​ឆ្លងកូវី​ដ​១៩

​ប្រែ​សម្រួលៈ​វាសនា​៖​ម្ចាស់​កម្មវិធី​ជជែក​កម្សាន្ត​ជើងចាស់​អាម៉េរិក លោក ឡា​រី ឃី​ង (Larry King)​បាន​ចូល​ដេកពេទ្យ ក្រោយ​ឆ្លងកូវី​ដ​១៩ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍​។​

​យោងតាម​ប្រភព​មួយ​ជិតស្និទ្ធ​នឹង​គ្រួសារ​លោក សារព័ត៌មាន​CNN​បាន​រាយការណ៍​ថា ឃី​ង ដែល​ជា​តារា​ល្បីល្បាញ​បំផុត​មួយ​រូប​នៃ​អង្គការ​សារព័ត៌មាន​នេះ បាន​ចូល​ដេកពេទ្យ​ជាង​មួយ​សប្តាហ៍​មក​ហើយ​​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​។​

​ឃី​ង អាយុ​៨៧​ឆ្នាំ មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ព្រមទាំង​មាន​ប្រវត្តិ​មាន​បញ្ហា​វេជ្ជសាស្ត្រ រួម​មាន​ការ​គាំងបេះដូង មហារីក​សួត​និង​រោគ​បំពង់ក​ផង ។​

​លោក​ត្រូវបាន​ទទួលស្គាល់ថា​ជា បុគ្គល​លេចធ្លោ​ម្នាក់​ក្នុង​បណ្តាញ​ទូរទស្សន៍​អាម៉េរិក សំគាល់​ដោយ​កា​រលាត់​ដៃ​អាវ​សិមិស កអាវ​ចម្រុះ​ពណ៌ ខ្សែ​ព្យួរ​ខោ​និង​វែ​នតាធំ​។​ការសម្ភាសន៍​របស់លោក​រួម​មាន​ចាប់​​តាំង​ពី​គ្រប់​ប្រធានាធិបតី​អាម៉េរិក​ចាប់តាំងពី​ឆ្នាំ​១៩៧៤​រហូត​ដល់​មេដឹកនាំ​ពិភពលោក យ៉ា​សេ អា​រ៉ា​ហ្វាត និង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​និង​តារា ហ្វ្រែង ស៊ីណា​ត្រា ,​ម៉ា​ឡុន ប្រ៊ែន​ដូ និង​បា​ប្រា ស្ទ្រី​ស៊ែន​។​

​ឃី​ង​ដឹកនាំ​កម្មវិធី​ជជែក​កម្សាន្ត​Larry King Live​នៅ CNN​អស់​២៥​ឆ្នាំ មុន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១០​។​លោក​បន្ត​ធ្វើ​កិច្ចសម្ភាសន៍​នៅលើ​គេហទំព័រ​ផ្ទាល់​របស់​លោក​និង​បន្ទាប់មក​នៅ​ឆ្នាំ​២០១២​បាន​ចាប់ផ្តើម​កម្មវិធី​ជជែក​កម្សាន្ត​ឈ្មោះថា Larry King Now​នៅ​ទូរ​ទ្សន៍ Ora TV៕

​ឡា​រី ឃី​ង ជា​បុគ្គល​ល្បីល្បាញ​ម្នាក់​ក្នុង​បណ្តាញ​ទូរទស្សន៍​អាម៉េរិក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular