Home ព័ត៌មានអន្តរជាតិ ការស្ទង់មតិ​៖...

ការស្ទង់មតិ​៖ សេដ្ឋកិច្ច​ថៃ​នឹង​កាន់តែ​អាក្រក់ ហើយ​ចលាចល​នយោបាយ​បន្ត​នៅ​ឆ្នាំ​២០២១

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ប្រជាជន​ថៃ​ភាគច្រើន​ជឿថា សេដ្ឋកិច្ច​ថៃ​នឹង​កាន់តែ​អាក្រក់​ទៅ​និង​នយោបាយ​នឹង​បន្ត​ចលាចល​នៅ​ឆ្នាំ​២០២១ នេះ​បើ​យោង​តាម​ការស្ទង់មតិ​ដោយ​វិទ្យាស្ថាន​ជាតិ​នៃ​​រដ្ឋបាល​អភិវឌ្ឍន៍​ឬ​Nida​។​

​ការស្ទង់មតិ​ត្រូវបាន​ធ្វើឡើង​ដោយ​ចោះ​រវាង​ថ្ងៃ​២៤-២៥​ធ្នូៗ​លើ​មនុស្ស​ជាង​១​ពាន់​នាក់ ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​និង​មក​ពី​ក្រុម​មនុស្ស​មាន​ការសិក្សា​និង​ការងារ​ផ្សេង​គ្នា​នៅ​ទូទាំង​ប្រទេស​។​

​ក្នុងចំណោម​អ្នក​ឆ្លើយតប ៤១,៦៣​ភាគរយ​ជឿ​ថា​សភាពការណ៍​នយោបាយ​ក្នុង​ឆ្នាំ​២០២១​នឹង​បន្ត​វឹកវរ​ដូច​មុន ជាង​៣៥​ភាគរយ​គិតថា​វា​នឹង​កាន់តែ​ចលាចល​ជាង​មុន និង​មាន​តែ​ជាង​១៤​ភាគរយ​គិតថា​​វា​នឹង​មាន​ភាពវឹកវរ​តិច​ជាង​។​

​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ៥៤,១៥​ភាគរយ​គិត​ថា​រដ្ឋាភិបាល​បន្ត​នៅ​ពេញ​មួយ​ឆ្នាំ​នេះ និង​៨,៤៥​ភាគរយ​គិតថា សភា​នឹង​ត្រូវ​រំលាយ​ហើយ​ការបោះឆ្នោត​ថ្មី​មួយ​នឹង​ត្រូវ​រៀបចំ​​ធ្វើឡើង នៅពេល​៧,៦២​ភាគរយ​គិតថា លោក​ប្រា​យុទ្ធ នឹង​លាឈប់​ជា​នាយករដ្ឋមន្ត្រី​។​

​ចំណែក​អំពី​ការតវ៉ា​របស់​ក្រុម​ប្រជាជន​នៅ​ឆ្នាំនេះ ៤៣,២១​ភាគរយ​ជឿថា ក្រុម​នេះ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ជាង​២២​ភាគរយ​គិតថា​ក្រុម​នេះ​នឹង​ចុះ​ខ្សោយ និង​១៣,៨​ភាគរយ​គិតថា​វា​នឹង​​រលត់រលាយ​នៅ​ទីបញ្ចប់ និង​១១,៦៣​ភាគរយ​គិតថា​វា​នឹង​អាច​បង្កើន​កម្លាំង​បាតុកម្ម​ដល់​កំរិត​ខ្ពស់​ឡើង​មួយ​។​

​ស្តី​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​ឆ្នាំ​២០២១ ៥២,១៩​ភាគរយ​ជឿថា​វា​នឹង​រឹតតែ​អាក្រក់​ទៅ ៣២,១៣​គិត​ថា​នៅ​ដដែល​មិន​ផ្លាស់ប្តូរ និង​១៤,៦៣​ភាគរយ​គិតថា​នឹង​ល្អ​ប្រសើរ​ឡើង​។​

​អ្នក​ឆ្លើយតប​ជាង​៤០​ភាគរយ​ក៏​បាន​និយាយថា ជំងឺ​កូវី​ដ​១៩​នៅ​ឆ្នាំ​២០២១​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង និង​២៨,៨១​ភាគរយ​គិតថា​វា​នឹង​ឆ្លង​តិច​ទៅ ៕

​អ្នកបើករឺ​ម៉ក​ទុកទុ​ករង់​ចាំ​ភ្ញៀវ​នៅ​វិថី​មួយ​នៅ​ខេត្ត​ឈៀង​ម៉ៃ​។​ការស្ទង់មតិ​បង្ហាញថា ប្រជាជន​ថៃ​ភាគច្រើន​គិតថា​សេដ្ឋកិច្ច​នឹង​យ៉ាប់យ៉ឺន​ទៅ​នៅ​ឆ្នាំ​២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular