ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ៣ខែមករា២០២១នេះបានបង្ហោះសារជាមួយ រូបថតជាង ១០ សន្លឹកបង្ហាញពីសកម្មភាពវាយកូន គោលបន្ទាប់ពីខកខានអស់រយៈពេលជាងមួយខែមកហើយនោះ ដោយសារការឆ្លងរាតត្បាតជាសហគមន៍នៃកូវីដ១៩ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ។
នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថាខានហាត់ប្រាណវាយកូន គោលជាងមួយខែហើយដែលធ្វើឱ្យទម្ងន់ឡើងពី៧៧ ដល់ ៨២ គីឡូក្រាម ។សម្ដេចតេជោបន្តថាបន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកានិងចូលឆ្នាំសកលថ្មី ២០២១ ថ្ងៃនេះចាប់ផ្តើមវាយកូនគោលឡើងវិញ។សម្តេចតេជោក៏សូម ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕