Home ព័ត៌មានអន្តរជាតិ ឡើងដល់​២០,៤​ល...

ឡើងដល់​២០,៤​លាន​នាក់​ហើយ​នៅ​អាម៉េរិក ក្រោយ​ឆ្លង​វីរុស​កូរ៉ូណា​២៧៧.០០០​នាក់​បន្ថែម​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍ បានឃើញ​ការឆ្លង​វីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​មិន​ដែល​ធ្លាប់មាន គឺ​ជាង​២៧៧.០០០​ករណី​។​

​ក្នុងនាម​ជា​ប្រទេស​មាន​អ្នក​ឆ្លង​ខ្ពស់បំផុត​ក្នុង​លោក អាម៉េរិក​ឥឡូវ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ឬ​វីរុស​កូរ៉ូ​ណា​សរុប​ជាង​២០,៤​លាន​នាក់ និង​ស្លាប់​ជិត​៣៥០.០០០​នាក់​។​

​ការឆ្លង​វីរុស​បាន​កើន​ឡើង​នៅ​ប៉ុន្មាន​ខែ​មកនេះ ដោយ​អ្នកវិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​អាម៉េរិ​កលោក អ៊ែន​ថូ​នី ហ្វោ​ស៊ី បាន​ព្រមាន​នៅក្រោយ​បុណ្យ​គ្រី​ស​ម៉ាសថា ស្ថានភាព​អាក្រក់​បំផុត​នៃ​ជំងឺ​កូវី​ដ​១៩​នឹង​ចូលមក​ដល់​ក្នុងពេល​ឆាប់ៗ ដោយសារ​ការឆ្លង​នឹង​ហក់​ឡើង​ខ្លាំង​ក្រោយ​ការ​សម្រាក​បុណ្យទាន​រួមមាន បុណ្យ​ថ្លែងអំណរគុណ​ព្រះ​(​ស៊ែ​ង​ហ្គី​វី​ង​) គ្រី​ស​ម៉ាសនិង​ចូលឆ្នាំ​សកល​។​

​តាមពិត​ប្រជាជន​អាម៉េរិក​ជាង​៤,២​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា តែ​នៅ​ទាប​ជាង​ចំនួន​២០​លាន​នាក់​ដែល​រដ្ឋាភិបាល​របស់​លោក​ដូណាល់ ត្រាំ បាន​សន្យាថា​នឹង​ចាក់​អោយ​ចប់​សព្វ​​គ្រប់​នៅត្រឹម​ដាច់​ឆ្នាំ​២០២០​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋ​ញូវយ៉ក មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ហួស​១​លាន​នាក់ និង​ជាង​៣០.០០០​បាន​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​។​

​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០២១ ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​នៅ​អាម៉េរិក​បាន​កើន​ហួស​២០​លាន​នាក់ ស្មើនឹង​២​ដង​នៃ​ចំនួន​ឆ្លង​នៅ​ប្រទេស​ឆ្លង​លំដាប់​ទី​២ ឥណ្ឌា​។​

​រដ្ឋ​អាម៉េរិក​ដទៃទៀត​ក៏​កំពុង​តស៊ូ​ជម្នះ​នឹង​ការឆ្លង ការចូល​ដេកពេទ្យ​និង​ស្លាប់​ប្រចាំថ្ងៃ​ចំ​ពេល​ខ្វះខាត​យុទ្ធសាស្ត្រ​ជាតិ​មួយ​សំរាប់​គ្រប់គ្រង​កំណើន​ឆ្លង​នេះ​។​រដ្ឋ​កាលីហ្វ័​រញ៉ា​មាន​អ្នក​ឆ្លង​ជាង​២,២​លាន​នាក់​គិត​ត្រឹម​ថ្ងៃ​១​មករា ។​តិច​សាស់​និង​ផ្លរីដា ក៏​មាន​អ្នក​ឆ្លង​លើ​១​លាន​នាក់ នៅពេល​រដ្ឋ​អ៊ី​លី​ណ​យ​កំពុងស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​តួលេខ​នេះ​នៅ​សប្តាហ៍​ក្រោយ​៕

​អាម៉េរិក​មាន​អ្នក​ឆ្លង​ជាង​២០,៤​លាន​នាក់ និង​៣៥០.០០០​ស្លាប់​ដោយកូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular