អាជ្ញាធរខេត្ត ស្នើឱ្យ​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ ចុះ​សិក្សា​ទីតាំង​ច្រាំងទន្លេ​បាក់ ចំនួន​ពីរ​កន្លែង​

ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានស្នើ​ដល់​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ សហការ​ជាមួយ មន្ត្រី​ជំនាញ ចុះ​សិក្សា​ច្រាំងទន្លេ​មេគង្គ ដែល​បាន​បាក់ស្រុត កន្លងមក ចំនួន ពីរ ទីតាំង ដើម្បី​លើក​ផែនការ ជួសជុល ឱ្យបាន​ទាន់ពេលវេលា​។​

​លោក ស៊ឹម គង់ អភិបាលស្រុក​ស្រី​សន្ធរ ដែល​បាន​អមដំណើរ​លោក លោក​អភិបាលខេត្ត និង​សហការី ចុះ​ពិនិត្យ​ច្រាំងទន្លេ​បាក់ នៅ​ភូមិ​គគីរ ឃុំ​កោះអណ្តែត នា​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ បានឱ្យដឹងថាៈ នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​ឱ្យ អាជ្ញាធរ​ស្រុក ចុះ​សហការ​សិក្សា ជាមួយ​មន្ត្រី​ធនធានទឹក និង​ឧតុនិយម នូវ​ទីតាំង​ច្រាំងទន្លេ ដែល​បាន​បាក់​កន្លងមក ដើម្បី​លើក​គម្រោង​ជួសជុល ទប់ស្កាត់ ការពារ​បាក់ស្រុត បន្តទៀត​។​

​លោក​អភិបាលស្រុក រូបនេះ បាន​បន្តថាៈ ច្រាំងទន្លេ ចំនួន​ពីរ​កន្លែង ដែល​បាន​បាក់ រយៈពេល ប្រមាណ​ពីរ បី​ឆ្នាំ កន្លងទៅ ដែល​លោក​អភិបាលខេត្ត​កំពង់ចាម បញ្ជា​ឱ្យ​ចុះ​សិក្សា ដើម្បី​លើក​គម្រោង​ជួសជុល​នោះ មាននៅ​ភូមិ​គគីរ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ មាន​ប្រវែង​ជាង ៦០០ ម៉ែត្រ និង​មួយកន្លែង​ទៀត នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឫស្សីស្រុក ស្រុក​សន្ធរ មាន​ប្រវែង​ជាង ១.០០០ ម៉ែត្រ​។​

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ និង ២០២០ កន្លងទៅ អាជ្ញាធរខេត្ត​កំពង់ចាម បាន​សហការ​ជាមួយ ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ទប់ស្កាត់ និង​ការពារ ការបាក់​ស្រុត ច្រាំងទន្លេ​មេគង្គ និង​ព្រែក កុំឱ្យ​បាក់​បន្តទៀត មាននៅ​ស្រុក​ស្ទឹងត្រង់ ស្រុក​កំពង់សៀម ក្រុង​កំពង់ចាម ស្រុក​កោះសូទិន ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ​៕/V​

អាជ្ញាធរខេត្ត ស្នើឱ្យ​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ ចុះ​សិក្សា​ទីតាំង​ច្រាំងទន្លេ​បាក់ ចំនួន​ពីរ​កន្លែង​

អាជ្ញាធរខេត្ត ស្នើឱ្យ​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ ចុះ​សិក្សា​ទីតាំង​ច្រាំងទន្លេ​បាក់ ចំនួន​ពីរ​កន្លែង​

អាជ្ញាធរខេត្ត ស្នើឱ្យ​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ ចុះ​សិក្សា​ទីតាំង​ច្រាំងទន្លេ​បាក់ ចំនួន​ពីរ​កន្លែង​

អាជ្ញាធរខេត្ត ស្នើឱ្យ​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ ចុះ​សិក្សា​ទីតាំង​ច្រាំងទន្លេ​បាក់ ចំនួន​ពីរ​កន្លែង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular