ដោយៈ វណ្ណៈ / ព្រះសីហនុៈ កម្មករទូកដឹកសម្រាម ពីកោះរ៉ុង ចំនួន ៤ នាក់ ត្រូវបានក្រុមអូរប័រល្បឿនលឿន របស់លោកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះឡើងពីសមុទ្រ បន្ទាប់ពីទូកនេសាទពួកគេ ជួបព្យុះរលកធំ បោកបក់លិច ត្រង់ចំណុចឃ្លងសមុទ្រ កោះថាស និងកោះដែកគោល កាលពីម៉ោងជាង ៥ ព្រឹកព្រលឹម ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ។
សមត្ថកិច្ច បានឲ្យដឹងថាៈ ទូកដែលលិចនេះ ជាទូកដឹកសំរាម ចេញដំណើរពីចំណុចផែ ៥២ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុ លុះមកដល់ចំណុច ឃ្លងកោះថាស និងកោះដែកគោល ក៍ខូចម៉ាស៊ីន អណ្តែតលើផ្ទៃសមុទ្រ ដែលមានរលកខ្លាំង រួចត្រូវទឹករលកបោកទូក បណ្ដាលឲ្យលិច ។
ក្រោយទទួលដំណឹងនេះ ក្រុមអូរប័រល្បឿនលឿន របស់លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចេញជួយស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ នៅលើទូកនោះ ដោយសុវត្ថិភាព ទាំង ៤ នាក់ ។
ជនរងគ្រោះទាំង ៤ នាក់ ដែលបានត្រូវសង្គ្រោះ រួមមានៈ ១ -ឈ្មោះ ប៊ុត ឈុន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ តៃកុងទូក ។
២-ឈ្មោះ យ៉ុន ប៊ុនយ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កូនដៃទូក ។ ៣-ឈ្មោះ សឿន ពែក ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កូនដៃទូក ៥២ ។ ៤- ឈ្មោះ សេស ផានិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិក ស៊ីហៅន៍ ។
បច្ចុប្បន្ន ជនរងគ្រោះទាំង ៤ នាក់ បានដឹកមកដល់ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹមវិញ ដោយសុវត្ថិភាពហើយ៕/V
កម្មករទូក ដឹកសម្រាមចេញពីកោះរ៉ុង ៤នាក់ ត្រូវបានសង្គ្រោះ រួចផុតពីការលង់ទឹកស្លាប់ កណ្តាលសមុទ្រ