ដោយ:គូលែន/សៀមរាប;បុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយគ្មានមូលហេតុកាលពីព្រឹកថ្ងៃទី៣ ខែមករា ស្ថិតនៅភូមិត្រពាំងថ្នល់ឃុំកន្ទ្រាំងស្រុកប្រាសាទ បាគង។
អត្តឃាតជនឈ្មោះញ្ញ៉ាន វិទ្ធី បានយកខ្សែលីឡុងពណ៌សចងកនៅនិងដើមឈើមួយដើមនៅវាលស្រែខាងកើតភូមិត្រពាំងថ្នល់
តាមការបំភ្លឺពីឈ្មោះឃឿន ធឿនអាយុ ៥៤ឆ្នាំត្រូវជាម្ដាយបង្កើតសពបានឲ្យដឹង ថា កូនរបស់គាត់មានជំងឺប្រចាំកាយហើយរកសម្លាប់ខ្លួនជាច្រើនលើករួចមកហើយ។
តាមការពិនិត្យនិងសន្និដ្ឋានរបស់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង គឺពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន៕សរន