ដោយៈគូលែន/ភ្នំពេញៈប្រជាជនជាច្រើននាក់នាក់នាំគ្នាបិទផ្លូវទៀតហើយនៅស្រុកអង្គរធំមិនឱ្យឡានដឹកថ្មឆ្លងកាត់ព្រោះបើកលឿន ហុយ និងមិនស្រោចទឹក ។ហេតុការនេះកើតឡើងតាំងពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ នៅផ្លូវកៅស៊ូភូមិទ័ពរស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ។
ការបិទផ្លូវខាងលើគឺមកពីមានរថយន្តក្នុងមួយថ្ងៃៗមានឡានសិបគ្រឿងបើកឆ្លងកាត់តំប់ភូមិ ឃុំរបស់គាត់ ដោយបើកលឿន ហុយ និងមិនស្រោចទឹកធ្វើឲ្យប៉ះពាល់ដល់កា ររស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ។
លោកឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំបានចុះអន្តរាគមន៍ដល់ប្រជាពលរដ្ឋនាពេលនោះដែរ តែពួកគាត់មិនស្តាប់ព្រោះក្រុមហ៊ុនដែលមានរថយន្តទាំងនោះបានសន្យាជាបន្តបន្ទាប់តាមការស្នើសុំរបស់ប្រជាពលរដ្ជ តែក្រោយពីសន្យាហើយ ក្រុមហ៊ុនដឹកថ្មទាំងនោះមិនធ្វើតាមឡើយ។
សូមបញ្ជាក់ថារថយន្តទាំងនោះបានដឹងថ្មមកពីភ្នំគោកដូង ស្រុកអង្គរជុំ ហើយដឹកចូលក្រុងសៀមរាប ។ ករណីខាងលើនេះដែរគឺប្រជាជនបានបិទផ្លូវជាច្រើនលើកច្រើនសាតែអាជ្ញាធរហាក់មិនសូវខ្នះខ្នែងជួយលើប្រជាពលរដ្ឋឡើយ ៕srn