Home ព័ត៌មានជាតិ សន្តិសុខ ខ្សែភ្លើងឆក់ក...

ខ្សែភ្លើងឆក់កម្មករម្នាក់បណ្តាលឲ្យស្លាប់

ដោយ:គូលែន/សៀមរាបៈមានករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ កាលពីម៉ោងជាង១០ព្រឹកថ្ងៃ​ទី៣ ខែមករស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែក្រុងសៀមរាប  ក្នុងការដ្ឋានសង់ផ្ទះល្វែង យីហោ អង្គរ អេកូ រ៉េសុីដែន ( angkor eco Residence )

     ជនរងគ្រោះ ឈ្មោះ អី ហួត អាយុ ៤៧ឆ្នាំ រស់ ភូមិគោកស្រុក ឃុំរលួសស្រុកប្រាសាទបាគងមានមុខរបរ ជាកម្មករ សំណង់។

      អាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថាជនរងគ្រោះ បានប្រើ ប្រាស់ ម៉ូទរ័ បុកបេតុងបំបែកដើម្បីរៀបចំ​ចាក់គ្រឹះសសរ មិនបានមើលខែ្សភ្លើងម៉ូទរ័ ទើបបណ្តាលឆក់ដួលនៅនឹងកន្លែងក្រោយមក​ក្រុមការងារ​បាន​ហៅឡានឲ្យដឹកទៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាបនៅក្នុងមន្ទីពេទ្យ៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular