Home ព័ត៌មានសំខាន់ៗ ៥៤១​នាក់​ទៀត​...

៥៤១​នាក់​ទៀត​ឆ្លងកូវី​ដ​១៩​នៅ​សាមុត សាខន​

​ប្រែ​សម្រួលៈ​វាសនា​/​សាមុត សា​ខន​(​បាងកក​ប៉ុស្តិ៍​)៖ ខេត្ត​សាមុត សា​ខន បាន​រាយការណ៍​ករណី​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៥៤១​នាក់​កាលពី​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ ភាគច្រើន​ជា​កម្មករ​ចំ​ណាក​​ស្រុក​មក​ពី​មី​យ៉ាន់​ម៉ា​។​

​រដ្ឋបាលខេត្ត​បានប្រកាស​ការរកឃើញ​នេះ​នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន​។​បន្ថែម​៥៤១​នាក់​នេះ​ទៀត ឥឡូវ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​២.៤០១​នាក់​។​

​គេហទំព័រ​បាន​និយាយថា ក្នុងចំណោម​អ្នក​ឆ្លង​រួម​មាន​កម្មករ​ចំណាកស្រុក​៤៤៨​នាក់ ដែល​ត្រូវបាន​រកឃើញ​វីរុស​កូរ៉ូ​ណាក្រោយ​ការ​ធ្វើតេស្តិ៍​សកម្ម និង​៧​នាក់​ទៀត​នៅ​មន្ទីរពេទ្យ​។​នៅ​សល់​ពី​នេះ​ជា​ជន​​ជាតិ​ថៃ​។​

​ផ្សារ​បង្គា​នៅក្នុង​ខេត្ត​សាមុត សា​ខន គឺ​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះកូ​វីដ​១៩​ថ្មី ដែល​ឥឡូវ​បាន​ចម្លង​រាលដាល​ដល់​៥៣​ខេត្ត​របស់​ថៃ​។​ផ្សារ​លក់ដុំ​អាហារ​សមុទ្រ​នេះ​និង​តំបន់​ខ្លះ​ទៀត​ក្នុង​ខេត្ត​ឥឡុវ​ត្រូវ​បាន​បិទ​​និង​បំរាម​គោចរ​ត្រូវបាន​អនុវត្ត​នៅ​ស្រុក​មឿង កន្លែង​ដែល​ផ្សារ​នេះ​តាំងនៅ​។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាសថា​ថៃ​មាន​អ្នក​ឆ្លង​ថ្មី​៣១៥​នាក់ រួមមាន​៥៥​នាក់​នៅ​សាមុត សា​ខន រួម​មាន​កម្មករ​ចំណាកស្រុក​១៧​នាក់​៕

​ផ្សារ​មួយ​នៅ​ជិត​ស្ថានីយ​រថភ្លើង​ក្នុង​ខេត្ត​សាមុត សា​ខន ស្ងប់ស្ងាត់​កាលពី​ថ្ងៃ​២៤​ធ្នូ ក្រោយ​ស្រុក​មឿង​ត្រូវបាន​បិទ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូរ៉ូណា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular