Home ព័ត៌មានអន្តរជាតិ ២៣​នាក់​ស្លាប...

២៣​នាក់​ស្លាប់​ក្នុងការ​រលំ​បាក់​រោងបុណ្យ​សព​នៅ​ឥណ្ឌា​

​ប្រែ​សម្រួលៈ​វាសនា​/​ញូ​វ ដេល្លី​(​ស៊ីន​ហួរ​)៖​យ៉ាងហោច​ណាស់​មនុស្ស​២៣​នាក់​ដែល​កំពុង​ចូលរួម​បុណ្យសព​មួយ​នៅ​ឥណ្ឌា​ខាងជើង​បាន​ស្លាប់​នៅ​ពេល​ដំបូល​រោងបុណ្យ​មួយ​បាន​រលំ​បាក់​សង្កត់​ក្នុងពេល​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​។​

​ប៉ូលិស​បាន​អោយដឹងថា មនុស្ស​ប្រមាណ​២០​នាក់​ទៀត​រងរបួស​។​

​នាយប៉ូលិស លោក​អា​នី​តា ស៊ី មេស​រ៉ា​ម បាន​និយាយថា មនុស្ស​ប្រមាណ​៤០​នាក់​បាន​ជួបជុំ​នៅក្រោម​រោង​នៅ​កន្លែង​បូជ្ញា​ស​ពមួយ​ក្នុង​ទីប្រជុំជន​មូ​រ៉ា​ត​ណាហ្កា ក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស នៅពេល​វា​បាន​រលំ​​បាក់​គ្រឹប​តែម្តង​។​អ្នកចូលរួម​បុណ្យ​បាន​ជាប់​នៅ​ក្រោម​គំនរ​ថ្ម ហើយ​អ្នក​ជួយសង្គ្រោះ​បាន​ប្រើ​ឆ្កែ​ហិតក្លិន​ដើម្បី​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​។​

​មូលហេតុ​នៃ​ការ​រលំ​បាក​រោង​នេះ​នៅ​មិនទាន់​ដឹង​ច្បាប់​នៅឡើយ​ទេ ហើយ​អាជ្ញាធរ​មាន​ផែនកា​របើក​ការស៊ើបអង្កេត​។​

​ក្នុងពេល​ជាមួយគ្នា អភិបាលរដ្ឋ​អ៊ុត​តា ប្រា​ដែល បាន​ប្រាប់​ទៅ​មន្ត្រី​អោយ​ផ្តល់​ថវិកា​២​សែន​រូពី​(២.៧៣០​ដុល្លារ​)​ដល់​គ្រួសារ​អ្នក​បាត់បង់​ជីវិត​ម្នាក់ៗ​នៅ​ពេល​នាយក​រដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី​បាន​សម្តែង​​ការចូលរួម​រំលែក​ទុក្ខ​៕

​សារព័ត៌មាន​Hindustan Times​បាន​និយាយថា មាន​មនុស្ស​ប្រមាណ​១០០​នាក់​កំពុង​ចូលរួម​បុណ្យសព​អ្នកស្រុក​ម្នាក់​នៅ​ពេល​អាគារ​រោងបុណ្យរ​លំបាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular