ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ អាជ្ញាធរស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស សហការជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ រួមគ្នាសាងសង់ ស្ពានបេតុង មួយកន្លែង ប្រវែង ១២ ម៉ែត្រ ដែលគិតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានសាងសង់ ជិតរួចរាល់ជាស្ថាពរហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅមក រវាងប្រជាពលរដ្ឋ ២ ស្រុក ដែលស្ថិតនៅជាប់គា្ន។
អាជ្ញាធរស្រុកទឹកផុស បានអោយដឹង នៅល្ងាចថ្ងៃទី៣ មករា នេះថាៈ ស្ពានមួយកន្លែង ដែលបានសាងសង់ជិតរួចរាល់ហើយនេះ មានប្រវែង ១២ ម៉ែត្រ និងទទឹង ៥ ម្រ៉ែត និងធ្វើពីបេតុង ដើម្បីតភ្ជាប់ការចរាចរ រវាង ២ ភូមិ គឺភូមិរលុង ស្ថិតក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស និងភូមិសំបុគ្រៀល ស្ថិតក្នុងឃុំក្រងល្សម្រាប់ ស្រុកសាមគ្គីមានជ័យ។
ស្ពានបេតុងនេះ បានសាងសង់ឡើង ដោយចំណាយអស់ ទឹកប្រាក់សរុប ប្រមាណជា ៥.០០០ ដុល្លារអាម៉េរិក ហើយស្ពានមួយនេះ វាមានសារសំខាន់ សម្រាប់ការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារ និងការធ្វើដំណើរទៅមក និងទៅកាន់ទីកន្លែងផ្សេងៗ របស់ប្រជាពលរដ្ឋ នៃស្រុកទាំង២ គឺស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានរហ័សទាន់ចិត្ត ហើយក៍ជាផលប្រយោជន៍រួម សម្រាប់ប្រើប្រាសបានយូរផងដែរ ជំនួសស្ពានឈើចាស់ ដែលមានសភាពទ្រុឌទ្រោមខ្លាំងនោះ៕/V
អាជ្ញាធរស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស សហការជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ រួមគ្នាសាងសង់ស្ពានបេតុងមួយ