Home ព័ត៌មានសំខាន់ៗ ស៊ីម៉ាក់​មាន​...

ស៊ីម៉ាក់​មាន​ផែនការ​រំដោះ​ចម្ការមីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ឲ្យ​បាន ១១.៣០០​ហិក​តា

​ដោយ​: ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​អះអាងថា ក្នុង​ឆ្នាំ​២០២១​អង្គភាព​ស៊ីម៉ាក​មាន ផែនការ​រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​ចំនួន​ប្រមាណ ១១.៣០០ ហិកតា ។

​លោក​បាន​អះអាងថា តាម​ផែនការ​នេះ​ស៊ីម៉ាក់​អាច​រុករក​និង​កម្ទេចចោល​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​ប្រមាណ​៤០.០០០​គ្រាប់ ព្រមទាំង​ត្រូវ​ឆ្លើយតប​សំណើសុំ​អន្ដរាគមន៍​បន្ទាន់ៗ​ចំនួន​៥.០០០​ករណី​។​

​លោក​បាន​បន្តថា ផែនការ​ឆ្នាំ​២០២១ ដែលជា​ផែនការ​មាន​លក្ខណៈ​រស់​រវើក​ផ្អែកលើ​ផែនការ​យុទ្ធសាស្ដ្រ​របស់​អង្គភាព ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​មីន ក៏ដូចជា​ផែនការ​យុទ្ធសាស្ដ្រ​ថ្នាក់ក្រោម​ជាតិ ដែលជា​កន្សោម​អាទិភាព​កំណត់​គោលដៅ​ក្នុងការ​រៀបចំ​ផែនការ​សមាហរណកម្ម​ឆ្នាំ​២០២១​។

​គួររំលឹកថា កាលពី​ឆ្នាំ​២០២០ បាន​កន្លងផុតទៅ​ស៊ីម៉ាក សំរេចបាន​ស​មិ​ទិ្ធ​ផល​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ បើទោះបីជា​ក្នុងស្ថានភាព​ជម្ងឺ​កូ​វីដ​-១៩ ដែល​គំរាមកំហែង​ដល់​សុខភាព​សាធារណ​: និង​ផ្តល់​ការលំបាក​ដល់​កិច្ចប្រតិបត្តិការ​របស់​អង្គភាព​មួយចំនួន ក៏ដោយ​។

​លោក​បាន​អះអាងថា លទ្ធផល​ក្នុង​ឆ្នាំ​២០២០ អង្គភាព​បានធ្វើ​ការរំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង​៩.២០០​ហិច​តា ស្មើនឹង​ប្រមាណ​១១៥% នៃ​ផែនការ​ពង្រាយ​កម្លាំង​ប្រតិបត្តិ​ការជាក់ស្ដែង​។
​កិច្ច​ប្រតិ​ប​ត្តុ​ការ​ពេញ​មួយឆ្នាំ​២០២០ បាន​រុក​រកឃើញ​និង​កម្ទេចចោល​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​ចំនួន​៣៩.២៤៩​គ្រាប់​។ ទន្ទឹមនឹងនេះ ក៏បាន​ធ្វើការ​អប់រំ​យ​ល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដល់​ក្រុម​គោលដៅ​បាន​ចំនួន​១៧.៣៦៣​លើក ស្មើនឹង​៥៥៦.២៨៨​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១.១៧៦.៣១២​នាក់​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular