Home ព័ត៌មានសំខាន់ៗ ថៃ​រកឃើញ​ជនជា...

ថៃ​រកឃើញ​ជនជាតិ​អង់គ្លេស​ផ្ទុក​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន​៤​នាក់ តែ​មន្ត្រី​ថា​កុំ​ភ័យ​ព្រោះថៃ​…

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ​ក្រសួង​សុខាភិបាល​ថៃ នឹង​ស្នើ​សុំ​ទៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩​អោយ​រារាំង​កុំ​អោយ​ភ្ញៀវ​អង់គ្លេស​ចូល​ប្រទេស​ក្រោយ​វីរុស​កូរ៉ូណា​ទើប​ប្លែង​រូប​ថ្មី​B117​ដែល​​ឆ្លង​ខ្លាំង​ជាង​មុន ត្រូវបាន​រកឃើញ​លើ​ជនជាតិ​អង់គ្លេស​៤​នាក់​ដែល​ចូលមក​ក្នុង​ប្រទេស​ថៃ​នៅ​ថ្ងៃ​២១​ធ្នូ​។​

​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​លោក​អូ​ប៉ាស កាន់កា​វីន​ពង់ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អ្នកដំណើរ​ទាំងអស់​ដែល​ជិះ​ក្នុង​យន្តហោះ​ជាមួយ​ជនជាតិ​អង់គ្លេស​កើតកូ​វីដ​១៩​ទាំង​៤​នាក់ និង​មនុស្ស​​ម្នាក់​ទៀត​ដែល​បាន​ទាក់ទង​ជាមួយ​ពួកគេ ត្រូវ​គេ​ដឹង​ទីកន្លែង​ស្នាក់នៅ​និង​ត្រូវបាន​នាំមក​ធ្វើតេស្តិ៍ ហល​យ​មិន​មាន​នរណា​ឆ្លងកូវី​ដ​១៩​ប្រភេទ​ថ្មី​ទេ​។​

​លោក​អូ​ប៉ាស បាន​អំពាវនាវ​ប្រជាជន​កុំអោយ​ភិតភ័យ ដោយសារ​ថៃ​ស៊ាំ​នឹង​វីរុស​កូរ៉ូណា​ចម្លង​លឿន​ដែល​គេ​ហៅ​ថា​វីរុស​ប្រភេទ​G ដែល​កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ​មី​យ៉ាន់​ម៉ា​និង​ត្រូវបាន​រកឃើញ​នៅក្នុង​​ចំណោម​កម្មករ​មី​យ៉ាន់​ម៉ា​ធ្វើការ​នៅ​ថៃ​។​លោក​ថា​«​វីរុស​កូរ៉ូណា​B117 ស្រដៀង​គ្នា​នឹង​វីរុស​ប្រភេទ​G​មក​ពី​មី​យ៉ាន់​ម៉ា ដែល​កំពុង​ឆ្លង​រាលដាល​នៅ​ថៃ​ពេញបន្ទុក​»​។​

​វីរុស​កូរ៉ូណា​ដើម​Sars-CoV-2​ដែល​បង្ក​ជំងឺ​កូវី​ដ​១៩ តែង​វិវត្ត​ប្រែប្រួល​ជា​ប្រចាំ តែ​សំរាប់​វីរុស​កូរ៉ូណា​ប្លែ​ង​រូបនៅ​អង់គ្លេស​B117​ចម្លង​លឿន​។​វីរុស​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ជាច្រើន​លើ​អ្នក​​ដំណើរ​ទៅ​ពី​អង់គ្លេស រួម​មាន​សិង្ហ​បុរី​និង​កោះ​តៃវ៉ាន់​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​សុខាភិបាល​បាន​និយាយថា ខ្លួន​មិន​ហាមឃាត់​វិស័យ​ឯកជន​ពី​ការនាំ​ចូល​វ៉ាក់សាំង​កូវី​ដ​១៩​ទេ តែ​ថា​វា​ត្រូវ​តែ​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋបាល​ចំណីអាហារ​និង​ឳ​ស​ថ​៕

​មន្ត្រី​សុខាភិបាល ពិនិត្យ​កំដៅ​ខ្លួន​របស់​អ្នកដំណើរ​មក​ពី​ចិន នៅ​អាកាសយានដ្ឋាន សុវណ្ណ​ភូមិ កាលពី​ថ្ងៃ​២១​ធ្នូ ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular