​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​បងថ្លៃ ស្រវឹងស្រា បាន​យក​ដែកឆាប មកចាក់​ពីក្រោយ នៅពេល​ជនរងគ្រោះ កំពុង​អង្គុយលេង នៅមុខ​ផ្ទះ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៣ រសៀល ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ នៅផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ បុរស​ជា​ជនដៃដល់ ដែល​ត្រូវជា​បងថ្លៃ​របស់​ជនរ​ង​គ្រោះ បាន​ផឹកស៊ី​ស្រវឹង ហើយ​ពេលមកដល់​ផ្ទះ ក៏​រករឿង​ប្អូនថ្លៃ​។ ពេលនោះ ប្អូនថ្លៃ មិន​តបត​ទេ ដោយសារតែ​ឃើញ​បង​ស្រវឹង​ទៅហើយ​។​

​ប្រភព​ដដែល បាន​បន្តថាៈ បន្ទាប់មក ជនរងគ្រោះ កំពុង​អង្គុយលេង នៅមុខ​ផ្ទះ ស្រាប់តែ​បងថ្លៃ​នោះ បាន​យក​ដែកឆាប មកចាក់​ជនរងគ្រោះ ពីក្រោយ ចំនួន ៤ ដែកឆាប បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ក្រោយមក ជនដៃដល់ បាន​គេចខ្លួនបាត់​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ របស់​កងពល​តូ​ចលេ​ខ ៧១១ ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។ ចំណែក​ជនដៃដល់ បង្ក​របួសស្នាម សមត្ថកិច្ច កំពុង​តាម​ចាប់ខ្លួន យកមក​ផ្តន្ទាទោស តាមច្បាប់​៕/V​

បងថ្លៃ​ស្រវឹង យក​ដែកឆាប ចាក់​ប្អូនថ្លៃ បណ្តាលឱ្យ​របួស​បងថ្លៃ​ស្រវឹង យក​ដែកឆាប ចាក់​ប្អូនថ្លៃ បណ្តាលឱ្យ​របួស​

បងថ្លៃ​ស្រវឹង យក​ដែកឆាប ចាក់​ប្អូនថ្លៃ បណ្តាលឱ្យ​របួស​