ដោយៈ សុផានីតា / កោះកុងៈ ក្រោយពីទទួលព័ត៌មាន ពីខេត្តត្រាត ប្រទេសថៃ ដែលកំពុងចម្លងជំងឺកូវីដ១៩ អាជ្ញាធរ មន្ត្រីជំនាញ និងកម្លាំងប្រដាប់អាវុធ ខេត្តកោះកុង ត្រៀមតាមដានពិនិត្យ លំហូពលករខ្មែរ គ្រប់ច្រកចេញចូលរបស់ខ្លួន ដោយអនុវត្តវិធានការទប់ស្កាត់ និងទទួលពលករ យកមកធ្វើចត្តាឡីស័ក តាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោក ទូ សាវុធ អភិបាលរង ខេត្តកោះកុង បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ក្នុងដំណើរចុះពិនិត្យ ស្ថានភាពតំបន់ទីតាំងឈរជើង របស់កម្លាំងនគរបាល និងយោធាការពារព្រំដែនថាៈ តាមបញ្ជាសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដាក់ចេញផែនការពិនិត្យ ដ៏ម៉ត់ហ្មត់មួយ ដល់កងកម្លាំងប្រដាប់អាវុធ មិនថា តែច្រកផ្លូវគោក ឬផ្លូវទឹកនោះទេ ក្នុងបំណងដើម្បី ធ្វើយ៉ាងម៉េច ទប់ស្កាត់ចំនួនពលករខ្មែរ ដែលឆ្លងកាត់ មកកម្ពុជា តាមរយៈព្រំដែន ខេត្តកោះកុង ក្បែរនឹងខេត្តត្រាត ប្រទេសថៃ។ ជាពិសេសច្រកធម្មជាតិ ឬច្រករបៀង។
លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បាននិយាយទៀតថាៈ បច្ចុប្បន្ន ខេត្តត្រាត ប្រទេសថៃ ជាប់ព្រំដែនខេត្តកោះកុង ប្រទេសកម្ពុជាយើង កំពុងផ្ទុះជំងឺកូវីដ១៩ ដែលគេចាត់ទុកថា ជាព្រឹត្តិការណ៍ ១ មករា ២០២១ ដោយមានករណីវិជ្ជាមាន ចំនួន ៧ នាក់ ជាក្រុមអ្នកបានទៅលេងល្បែង នៅឃុំសែនតុង ស្រុកខៅសាមីង ខេត្តត្រាត។ ក្នុងចំណោម ៧ នាក់នោះ គឺមាន ៣ នាក់ ជាជនជាតិខ្មែរ។
បើតាមអភិបាលរងខេត្ត បានឱ្យដឹងទៀតថាៈ បើអាជ្ញាធរ និងកងកម្លាំង ពុំអាចកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ ជាយថាហេតុ អាចឲ្យមានការបិទសាលារៀន ឈានទៅបិទសហគមន៍ ដែលនាំប៉ះពាល់ ចំណូលសេដ្ឋកិច្ច និងជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងខេត្ត។
គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មកដល់ម៉ោងនេះ អាជ្ញាធរខេត្តកោះកុង ទទួលបានពលករខ្មែរ មកពីប្រទេសថៃ ចំនួន ៥២ នាក់ហើយ ក្នុងនោះ បានធ្វើតេស្តស្វែងរកវីរុស ជំងឺកូវីដ បាន ១៨ នាក់ ក្រៅពីនេះ កំពុងបន្តយកសំណាកទៅពិនិត្យ។
លោកឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុម មេបញ្ជាការប្រតិបត្តិការសឹករង ខេត្តកោះកុង បានអះអាងថាៈ ស្ថានភាពបច្ចុប្បន្ន តាមគោលដៅនីមួយៗ របស់កងកម្លាំងយោធា ឈរជើងនៅតាមបណ្តោយ ខ្សែបន្ទាត់ព្រំដែន គឺប្រព្រឹត្តទៅធម្មតា ពុំមានហេតុការណ៍ណាមួយ កើតឡើង គួរឱ្យកត់សម្គាល់ឡើយ។
ទោះបែបនេះ ក៏ពិតមែន ក៏លោកបានដាក់បទបញ្ជា កងកម្លាំងរបស់លោក ត្រូវប្រុងប្រយ័ត្ន តាមដាន ពិនិត្យមើលលំហូរពលករខ្មែរ ដែលលួចឆ្លងដែន ខុសច្បាប់ ចូលមកកកម្ពុជា ដោយចាប់បញ្ចូន មកមណ្ឌលធ្វើចត្តាឡីស័ក ដែលត្រៀមទុកជាស្រេច។
ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក៏បានបញ្ជាឲ្យអាជ្ញាធរខេត្ត ជាប់ព្រំដែនថៃ ត្រូវគ្រប់គ្រងលំហូរ ពលករខ្មែរ ដែលវិលត្រឡប់ពីថៃ ត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់បំផុត ធ្វើតេស្តសំណាក និងត្រូវធ្វើចត្តាឡីស័ក ឲ្យគ្រប់ ១៤ ថ្ងៃ ជាចាំបាច់ ដើម្បីការពារការឆ្លង រាលដាលក្នុងប្រទេស៕/V/សរន
កងកម្លាំងប្រដាប់អាវុធ តាមព្រំដែន ខេត្តកោះកុង បង្កើនការប្រុងប្រយ័ត្ន លំហូរពលករខ្មែរ ចេញពីថៃ