ការអ៊ុតកៅស៊ូលើផ្លូវ ៣៤ ខ្សែ បាន ២៨,៥៦ ភាគរយ នៃគម្រោងហើយ

-តាមការព្យាករណ៍ នៅព្រឹកថ្ងៃទី៥ មករា មានភ្លៀងរលឹម នៅក្រុងព្រះសីហនុ

ដោយៈ ប.ខុន / ភ្នំពេញៈ ការអ៊ុតកៅស៊ូបេទីមីន័រ លើផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២ ធ្នូ ២០២០ ​គិតមកដល់ត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ អនុវត្តបានប្រមាណជា ២៨,៥៦ ភាគរយ នៃចំនួន ១.២៧៩.៥៩២,៥០ ម៉ែត្រក្រឡា ដែលត្រូវអ៊ុត នោះហើយ ទោះបីជាការងារ ត្រូវបានរំខាន ដោយភ្លៀងខុសរដូវ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។

លោក គួច ចំរើន  អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៤ ខែមករា នេះថាៈ ការអ៊ុតកៅស៊ូ បេទីមីន័រ លើផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសី ហនុ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី២ ធ្នូ មកនោះ គិតមកដល់ត្រឹមថ្ងៃទី៣ ខែមករា នេះ អនុវត្តបានប្រមាណ២៨,៥៦ភាគរយនៃចំនួន១.២៧៩.៥៩២.៥០ ម៉ែត្រ ក្រឡា ដែលត្រូវអ៊ុតនោះហើយ។

តាមការគ្រោងទុក ផ្លូវទាំង ៣៤ ខ្សែ ដែលបានចាក់បេតុងរួច នៅក្រុងព្រះសីហនុ ត្រូវអ៊ុតកៅស៊ូបេទីមីន័របន្ថែម ពីលើកម្រាស់ ០,០៧ ម៉ែត្រ មានប្រវែងជាង ៨០ គីឡូម៉ែត្រ ដែលមានផ្ទៃសរុប ១.២៧៩.៥៩២,៥០ ម៉ែត្រក្រឡា និងដើម្បីឱ្យបានហើយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្នុងមួយថ្ងៃត្រូវអ៊ុតឱ្យបានរួចចំនួន ១២.៣៣៨.១៥ ម៉ែត្រក្រឡា។

ក្រុមហ៊ុន ទទួលបានគម្រោង អ៊ុតកៅស៊ូបេទីមីន័រ លើផ្លូវទាំង ៣៤ ខ្សែ នៅក្រុងព្រះសីហនុ មានចំនួន៣ គឺៈ ក្រុមហ៊ុន CCES Engineering Services Co., LTD   ទទួលបានផ្លូវ ចំនួន ៥ ខ្សែ , ក្រុមហ៊ុន TCM Engineering Co., LTD ទទួលចំនួន ១២ ខ្សែ, ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន ១៧ ខ្សែ។

ការអ៊ុតផ្លូវ ខាងលើនេះ កន្លងទៅ ត្រូវបានរំខាន ជាបន្តបន្ទាប់ ដោយសារមាន ភ្លៀងខុសរដូវ និងនៅព្រឹកថ្ងៃទី៥ ខែមករា ស្អែកនេះ នៅខេត្តព្រះសីហនុ អាចនឹងមា នភ្លៀងធ្លាក់ មកដល់ទៀតហើយ ដោយសារឥទ្ធិពលសម្ពាធទាប មកពីសមុទ្រចិនខាងត្បូង។

ទោះជាយ៉ាងណា បើពិនិត្យមើល តាមរបាយការណ៍ ប្រចាំថ្ងៃ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ឃើញថាៈ ការងារខាងលើ នេះ សម្រាប់ក្រុមហ៊ុន CCES Engineering Services Co., LTD និងក្រុមហ៊ុន TCM Engineering Co., LTD អាចរួចរាល់ តាមការគ្រោងទុក តែសម្រាប់ក្រុមហ៊ុន  LS Construction (Lee Service Cambodia) PTC., LTD មិនអាចទេ បើតាមលទ្ធផលធ្វើបានសព្វថ្ងៃ តែរដ្ឋបាលខេត្តព្រះសីហនុ បានជំរុញដល់ក្រុមហ៊ុននេះ ឱ្យពន្លឿនការងារ ដើម្បីបានហើយរួចរាល់ តាមការគ្រោងទុក៕/V-PC.សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular