Home ព័ត៌មានសំខាន់ៗ ផលិតកម្ម​សត្វ...

ផលិតកម្ម​សត្វ​នៅ​កម្ពុ​ជាមាន​សក្តានុពលរ​ហូត​ដល់​ទៅជិត​២០០០ លាន​ដុល្លារ

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈផលិតផល​នៃ​អនុវិស័យ​ផលិតកម្ម​សត្វ​កម្ពុជា​នៅ​ឆ្នាំ​២០២០​កន្លងទៅនេះ​មានតម្លៃ​សរុប​ចំនួន​ប្រមាណ​ជា​១.៨២៧​លាន​ដុល្លារ នៅក្នុង​នោះ​តម្លៃ​នៃ​ការនាំចេញ​មានជាង ៦១,៣ លាន​ដុល្លារ ។


​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​អះអាងថា​មកដល់ពេលនេះ​កម្ពុជា​បាន​ផលិត​គោក្របី​យក​សាច់​ប្រមាណ​ជា ៨៩៦ លាន​ដុល្លារ ឫ​ប្រមាណ​ជា ៨៩.៥៩៨​តោន​ជ្រូក​បាន​ចំនួន​ប្រមាណ​ជា​៥៤៥​លាន​ដុល្លារ​ឫ​ប្រមាណ​ជា​១០៨.៩៥៣​តោន​បក្សី​បាន​ចំនួន ២៣១ លាន​ដុល្លារ ឫ ៥៧.៧៥៤​តោន​សត្វ​ផ្សេងៗ​មាន​ចំនួន​១,៥២​លាន​ដុល្លារ​ឫ​ប្រមាណ​ជា​១៥២​តោន​ដោយឡែក​ស៊ុតមាន​ចំនួន​ប្រមាណ​ជា ១៥៨​លាន​ដុល្លារ ឫ ១.៨០៩ លាន​គ្រាប់ ។​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular