Home ព័ត៌មានជាតិ សង្គម កងការពារ​ព្រំ...

កងការពារ​ព្រំដែន​លេខ​៦០១ បន្ត​ចេញ​ល្បាត​តាម​បណ្តា​យ​ព្រំដែន​កម្ពុជា​វៀតណាម ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ក្អម​សំណ

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កងការពារ​ព្រំដែន​លេខ​៦០១ បាន​ចាត់តាំង​កម្លាំង​ត្រៀមប្រយុទ្ធ​នៅក្នុង​អង្គភាព​១០០% ដោយ​មិន​អនុញ្ញាតិ​ឲ្យ​កងកម្លាំង​ចេញ​ក្រៅ​អង្គភាព​ប្រសិន​ពុំមាន​បទបញ្ជា ឬ​កិច្ចការងារ​ចាំបាច់​ណាមួយ​នោះទេ ទាំងនេះ​គឺ​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ពី​ក្រៅ​ចូលក្នុង​អង្គភាព និង​បាន​ត្រៀមកម្លាំង​រងចាំ​ធ្វើ​កិច្ច​អន្តរាគមន៍​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ដោយ​អនុវត្តតាម​សេចក្ដីណែនាំ និង​បទបញ្ជា​បានដាក់ចុះ​។​

​ជាក់ស្តែង​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​ទី​០៤ មករា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារ​ព្រំដែន​លេខ​៦០១ បាន​ចាត់តាំង​កម្លាំង​កងអនុសេនាធំ​ល្បាត​ទី​៣ ចំនួន​៧​នាក់ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ទោ អាត វណ្ណា មេបញ្ជាការរង​កងអនុសេនាធំ​ល្បាត​ទី​៣ ចុះ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្ដាល​។​

​ការចុះ​ល្បាត​គឺ​ត្រូវបាន​ធ្វើឡើង​ជាប់​ជាប្រចាំ តាម​ផែន​ការដែល​បានដាក់ចុះ ដើម្បី​រក្សាបាន​នូវ​បូរណភាព​ដែនដី សុខសន្តិភាព និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើតមាន ពិសេស ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព ជូន​ប្រជា​ពល​ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងការ​ប្រក​បរបរ​ទទួលទាន និង​ធ្វើ​កសិកម្ម​ផ្សេងៗ​។ ជាការ​កត់សម្គាល់ សភាពការណ៍​នៅក្នុង​ភូមិសាស្ត្រ​កងការពារ​ព្រំដែន​លេខ​៦០១ ទទួលខុសត្រូវ​ពុំមាន​អ្វី​ប្រែប្រួល​ឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular