ដោយៈ ជាសីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា ផលិតផលព្រៃឈើ សត្វព្រៃ និង សម្បុកកសត្វមានតម្លៃជិត ៨៧លានដុល្លារ ។
លោកវេងសាខុនបានឲ្យដឹងថានៅក្នុងនោះកម្ពុជាបាននាំចេញសរុបចំនួនប្រមាណជាពាក់កណ្តាលគឺជាង៤៤លានដុល្លារ។របាយការណ៍បានអះអាងថាកម្ពុជាបាននាំចេញផលិតផលឈើដាំនិងឈើកែច្នៃមានតម្លៃប្រមាណជាជាង២៣លានដុល្លារការផ្គត់ផ្គង់ផលិតផលឈើសរុចំនួន៣០ ៩២៦ ម៉ែត្រីគុណ ៤ ៧៨៦ តោន ៥៥ ៨០៣ ស្តែរ ២៤៣ ២៥១ ដើមរបាយការណ៍បានឲ្យដឹងទៀតថាតម្លៃសរុបផលិតផលសត្វព្រៃចំនួនជិត ៣៤លានដុល្លារនៅក្នុងនោះមានសត្វស្វាចិញ្ចឹមចំនួន២២.៥៩៤ក្បាល,ផលិតផលស្បែកសត្វចំនួន៦៨៣.០២៥តោនរីឯផលិផលសម្បុកត្រចៀកកាំមានតម្លៃចំនួន ២៤ លាន ដុល្លារ នៅក្នុងបរិមាណផលិតផលសរុបចំនួន៤០តោនហើយចំណូលពីសួយសារមានចំនួន៥,៧ លាន ដុល្លារ។.mara/សរន