ដោយៈ ជា សីហៈ/ភ្នំពេញៈ តម្លៃសរុបនៃផលិតកម្មផលនេសាទនៅកម្ពុជាត្រូវបានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អះអាងថា មានតម្លៃសរុបប្រមាណជា ១.៨៧៣ លានដុល្លារ នៅក្នុងនោះនាំចេញមានតម្លៃប្រមាណជា ៨,៣ លានដុល្លារ ។
លោក រដ្ឋមន្រ្តីបានឲ្យដឹងថា ផលិតផលទឹកសាប គឺមានចំនួនប្រមាណជា ៤១៣.២០០ តោន ផលនេសាទសមុទ្រចំនួន ១២២.៧០០តោន ផលវារីវប្បកម្មចំនួន ៤០០.៤០០តោន នៅក្នុងនោះ នាំចេញបានប្រមាណជា ៣.៥៩០ តោន ។
លោកបានបន្តថា តម្លៃសរុបនៃផលិតផលទឹកសាបនិងសមុទ្រ មានតម្លៃសរុបប្រមាណជា ១.០៧២លានដុល្លារ ហើយតម្លៃសរុបនៃផលិតផលវារីវប្បកម្មមានតម្លៃប្រមាណជា ជាង ៨០០ លានដុល្លារ ៕/PC