នាំយកថវិកា និងអង្ករ ចូលរួមបុណ្យសពពលរដ្ឋ ២គ្រួសារ នៅស្វាយប៉ាក

ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០  ក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ  រួមដំណើរដោយមន្ត្រីក្រុមការងារអនុសាខាខណ្ឌ និងសង្កាត់ស្វាយប៉ាក បាននាំយកថវិកា និងអង្ករ មួយបាវ ចូលរួមបុណ្យសពប្រជាពលរដ្ឋ ចំនួន ២ គ្រួសារ នៅមូលដ្ឋានសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រួមមាន ទី១ ចូលរួមបុណ្យសព លោក ផន គុណ អាយុ ៥២ ឆ្នាំ អតីតនាយករង សាលាបឋមសិក្សា ចំរើនរដ្ឋ មានទីតាំងនៅភូមិលូ សង្កាត់ស្វាយប៉ាក និងទី២ ចូលរួមបុណ្យសពពលរដ្ឋ ឈ្មោះ ហា ឆេង ភេទស្រី នៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular